(ភ្នំពេញ)៖ ក្រុមដែលអវត្តមានពីលីគកំពូលកម្ពុជារដូវកាលក្រោយ វេស្ទើនភ្នំពេញ បានបន្តចាញ់ក្រុមភ្ញៀវ អង្គរថាយហ្គឺរ ១-៣ ក្នុងសប្តាហ៍ទី២០ នៃលីគកំពូលកាលពីសប្តាហ៍មុន ខណៈនៅសល់២ប្រកួតទៀតនឹងបិទរដូវកាលឆ្នាំ២០១៨ ហើយ។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ តង់ទី១ បើកឆាកមិនទាន់បានក្តៅសាច់ផង វេស្ទើនភ្នំពេញ បាននាំមុខមុន១គ្រាប់ដោយកីឡាករ យ៉ាន់ សុខា ពាក់លេខ១៨ បានទាត់បញ្ចូលទីនៅនាទីទី៣ និងជិតចប់តង់ទី១ទៅហើយ ចូលដល់នាទីទី៤៥+៣ ថាយហ្គឺរ បានវាយបកបាន១គ្រាប់តាមបានស្មើ ដោយកីឡាករ តាំង សុភក្រ័្ត ពាក់លេខ១០ មុនតង់ទី២ កីឡាករ ពៅ ភារិទ្ធ ពាក់លេខ២០ បានបន្ថែមគ្រាប់ទី២ នៅនាទីទី៤៩ បន្ទាប់ពីកីឡាករ ស៊ឹង ណារិទ្ធ ពាក់លេខ៦ នៅនាទីទី៦៩ បានទាត់បញ្ចូលនៅគ្រាប់ចុងក្រោយធ្វើឲ្យក្រុមទទួលបានជ័យជម្នះ។

វេស្ទើនភ្នំពេញ កាលពីសប្តាហ៍ទី១៩កន្លងទៅ ក៏ធា្លប់បានចាញ់ក្រោមថ្វីជើង របស់អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ ទី២៦ ខែសីហា ហើយ២០ប្រកួតកន្លងមកនេះ អគ្គិសនី ស្មើ១ដង និងចាញ់១៩ដង មិនដែលស្គាល់ពាក្យថា​ឈ្នះម្តងណាឡើយ។

រីឯអង្គរថាយហ្គឺរវិញ កាលពីសប្តាហ៍ទី១៩កន្លងទៅ លេងបានស្មើជាក្រុម អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន ខេត្តសៀមរាប ក្នុងចំណោម២០ប្រកួតកន្លងមកនេះ ឈ្នះ៧ដង ស្មើ៥ដង និងចាញ់៨ដង។ វេស្ទើន ដែលឈរនៅចំណាត់ថ្នាក់លេខ១២បាតតារាង មាន១ពិន្ទុប៉ុណ្ណោះ នៅបន្តការចាញ់អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន២៦ពិន្ទុ៕