(ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់គណនីផេកហ្វេសប៊ុក Kun khmer Fighter បានឱ្យដឹងយ៉ាងដូច្នេះថា កីឡាករគុនខ្មែរ វង្ស ណយ នឹងត្រូវអវត្តមានពីសង្វៀនបាយ័ន ដែលត្រូវប៉ះកីឡាករថៃ កាំឡៃផេត ប៉ាក់ថុងឆៃ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងកម្មវិធី កំពូលអ្នកប្រដាល់ខារ៉ាបាវ ដោយសារតែម្តាយបង្កើតទទួលមរណភាព ដោយរោគាពាធ។

ជីវភាពរបស់កីឡាករ វង្ស ណយ ដែលមានរហស្សនាមថា «កូននាគ» និងជំនាញប្រើកែងផងនោះ ពុំសូវជាធូរធាប៉ុន្មាននោះទេ និងជួបទុក្ខធំថែមទៀត ដោយសារម្តាយស្លាប់ចោល៕