(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូបគឺលោក ម៉ានិត កំពុងតែទទួលការចាប់អារម្មណ៏ខ្លាំង ដោយការនិពន្ធសៀវភៅរឿងដូចជា «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង» ជាដើម ទទួលបានការគាំទ្រខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។ យ៉ាងណាមិញ បន្ទាប់ពីខកខានមិនបាន បញ្ចេញអាល់ប៊ុមចម្រៀង អស់រយៈពេលជាច្រើនឆ្នាំរួចមក ពោលគឺរយៈពេលបីឆ្នាំមកហើយ នៅទីបំផុត ម៉ានិត ​ ក៏បានត្រឡប់មកជាថ្មី ជាមួយនឹងការបញ្ចេញនូវ អាល់ប៊ុមបទចម្រៀងទោល ដែលមានឈ្មោះថា «សមុទ្រ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាកស្ដែង អ្នកនិពន្ធ វ័យក្មេងរូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ព្រមទាំងបានប្រកាសយ៉ាងដូច្នេះថា «វ៉ាវ!!! រំភើបអ្វីម៉្លេះទេ? យើងខ្ញុំសូមប្រកាសជាផ្លូវការ នូវការត្រឡប់មកវិញរបស់លោក ម៉ានិត ជាមួយនឹងអាល់ប៊ុមទោលទីពីរ មានឈ្មោះថា «សមុទ្រ» បន្ទាប់ពីសម្រាកអស់រយ:ពេលបីឆ្នាំ។ តើ «សមុទ្រ» ចង់សំដៅទៅលើអ្វី? តើអ្នកនឹងឮ អ្វីពិសេសនៅក្នុងអាល់ប៊ុមចម្រៀងមួយនេះ? សូមត្រៀមខ្លួនក្នុងការកក់ CD Original ប្រភេទដ៏ពិសេសគឺ Premium Edition »

លោកបានបន្ថែមទៀតថា «លោកអ្នកមិនត្រឹមតែទទួលបាន CD original របស់លោកម៉ានិតនោះទេ ថែមទាំង​បានសម្ភារ:ពិសេសៗ ថែមជូនដូចជា Poster មានហត្ថលេខា កងដៃ សៀវភៅសមុទ្រ និង Lyric ព្រមជាមួយ​នឹងសំបុត្រចូលទស្សនា ការប្រគំតន្ត្រីសម្ពោធអាល់ប៊ុម «សមុទ្រ» ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខនេះផងដែរ។ ត្រៀមៗណាកនយើង ម៉ានិត លេងមែនទែនហើយលើកនេះ កុំភ្លេចប្រាប់ដំណឹងនេះឲ្យមិត្តអ្នកបានដឹងផង»

គួររំឭកផងដែរថា ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យតែលោកបានដក់ខ្លួនពី ចម្រៀងមួរយះធំតែពេលត្រលប់មកវីញ កេរ្តិ៍ឈ្មោះល្បីដ៏ដែល៕