(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី និងជាតារាម៉ូដែល ដើមទ្រូងមូលក្បំ សាច់សទ្រលុកទ្រលន់ មុខមានមន្តស្នេហ៍ ស្រីស្រស់ ម៉ារី ត្រូវបានគេដឹងថា ជាតារាមួយដួងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន តាមរយៈការបញ្ចេញភាពសិចស៊ីរបស់ខ្លួន ទៅកាន់ទីសាធារណៈរបស់នាង ដោយមិនខ្លាចញញើត នឹងក្រសែភ្នែកបុរសៗ ជាពិសេសអ្នកដែលចូលចិត្តចាយលុយដុល្លារដើម្បីទាក់ស្នេហ៍នោះឡើយ។

យ៉ាងណាមិញ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ស្រីស្អាត ម៉ារី ហាក់បាត់មុខពីសិល្បៈមួយខ្យល់ធំ ដោយត្រូវបានគេសង្ស័យថា នាងអាចទៅសំងំសាងស្នេហ៍ យ៉ាងត្រជាត់ល្ហឹម ជាមួយប្រុសបណ្ដូលចិត្ត របស់នាង​នៅឯនាយសមុទ្រ បាត់ទៅហើយ។ ស្រាប់តែថ្មីៗនេះ ស្រីស្អាតមានរាងកាយគួរឲ្យចង់នេបនិត្យនាង ម៉ារី បានលេចមុខក្នុង MV របស់លោក ខេមរៈ សិរីមន្ត ​សារជាថ្មី  ក្នុងបទមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារមណ៍ខ្លាំងនោះ ទោះបីជាតារាស្រីបាត់មុខពីសិល្បៈមួយរយៈ ក៏ពិតមែន តែនាងហាក់ដូចជាមិនខ្លាច បាក់ស្រុតប្រជាប្រិយភាពនោះឡើយ ដោយនាងហាក់រំពឹងខ្ពស់ថា ការហក់ចូលក្នុងសិល្បៈលើកនេះ និងទទួលបានការចាប់អារ្មណ៍ ក៏ដូចជាគាំទ្រខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្រដូចមុន។