(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងវ័យក្មេងសាច់ខ្ចី ដូចបណ្តូលចេក កញ្ញា រតនៈ ពិសី ដែលត្រូវបានទស្សនិកជនដឹងថា តែងតែបង្ហាញរូបសិចស៊ីញាក់សាច់ ស្ទើរអាក្រាតកាយ ជាមួយសម្លៀកបំពាក់ ឈុតប៊ីគីនីឈរកាច់រាង បង្អួតសម្រស់ឱ្យមហាជនបានឃើញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ នៅចុងសប្តាហ៍នេះ នឹងនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីធ្វើការបញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួន, បញ្ហាស្នេហាបែកបាក់ជាបន្តបន្ទាប់ និងជីវិតសិល្បៈ ឲ្យមហាជនបានដឹង។

ជាការកត់សម្គាល់របស់មហាជន គេសង្កេតឃើញថា រតនៈ ពិសី ហាក់មានភាពជោគជ័យជាមួយនឹងការងារសិល្បៈ តែបើងាកមករឿងជីវិតគ្រួសារវិញ តារារូបសនេះហាក់មានភាពរកាំរកូសខ្លាំង។ បើគេនៅចាំមិនភ្លេចនាង បានបែកបាក់ជាមួយនឹងគូស្នេហ៍ទៀតផង ខណៈមូលហេតុនាងនៅមិនទាន់ប្រាប់ទស្សនិកជនបានដឹងនោះទេ។ អ្វីដែលសំខាន់ ទោះនាងនិងអតីតគូស្នេហ៍ បានបែកគ្នាយូរហើយក្តី តែទស្សនិកជននៅតែចិញ្ចឹមចិត្ត ចង់ដឹងពីមូលហេតុនៃការបែកបាក់គ្នានោះ។

តែយ៉ាងណា ស្រីស្រស់ដួងនេះ នឹងមកស្រាយនូវមន្ទិលទាំងនេះ ប្រាប់ដល់ទស្សនិកជនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចង់ដឹងថា រតនៈ ពិសីបកស្រាយអ្វីខ្លះកុំភ្លេចតាមដានទាំងអស់គ្នា។

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» មានការផ្សាយផ្ទាល់នៅល្ងាចថ្ងៃសៅរ៍ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕