(ប៉េកាំង)៖​ កីឡាករ ហេង ចំណាន បានសម្រេចក្ដីស្រមៃរបស់ខ្លួនហើយ ក្រោយគ្រងតំណែងជើងឯកអុកចិនកម្រិតពិភពលោក​ នៅក្នុងការប្រកួតនៅទីក្រុងក្រុងឆឹងទូ ខេត្តស៊ីឈ័នប្រទេសចិន ដែលទើបតែបញ្ចប់ការកាលពីម្សិលមិញនេះដែលមានជាង ២០ចូលរួមប្រកួត។

ហេង ចំណាន ធ្លាប់បាន​ចូលរួម​ការប្រកួត​កីឡា​អុក​ចិន​ជើងឯក​ពិភពលោក​នេះ ម្តង​ហើយ កាល​ពី​ឆ្នាំ២០១៧ ហើយ​នៅ​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ចាប់​គូ​ប្រកួត​ជា​ក្រុម​ជាមួយ​ប្រទេស​ដទៃ គឺ ២ ទល់​នឹង ២ នោះ ចំណាន បាន​លេខ ៤ ក្នុង​ចំណោម​អត្តពលិក​មក​ពី​ជាង ២០ ប្រទេស ក្នុង​នោះ​រូបគេ​បាន​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ ឈ្នះ​ម៉ាឡេស៊ី ឈ្នះ​ថៃ ប៉ុន្តែ​ចាញ់​កីឡាករ​ជប៉ុន៕