(អេស្ប៉ាញ)៖ កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីល Marcelo ដែលជាកីឡាកររបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid  លេងក្នុងក្របខណ LaLiga ត្រូវបានរកឃើញថា បន្លំពន្ធ នឹងបានទទួលយកការផ្តន្ទាទោស ជាប់ពន្ធនាគារ ក្រោមលក្ខណៈព្យូររយៈពេល ៤ខែ និងបង់ប្រាក់ពិន័យប្រមាណ ៧៥០,០០០អ៊ឺរ៉ូ ប្រមាណជិត១លានដុល្លារ កាលពីពេលថ្មីនេះ នៅប្រទេសអេស្ប៉ាញ។

ខ្សែការពារ Marcelo មានវ័យ៣០ឆ្នាំ ត្រូវបានរាយការណ៍ថា បានឆបោកប្រាក់ប្រមាណ ៤៩០,០០០អឺរ៉ូ ដែលស្មើនឹងប្រមាណ ៥៧៦,០០០ដុល្លារអាមេរិក គ្រាដែលអាជ្ញាធរអេស្ប៉ាញ បានប្រើប្រាស់ក្រុមហ៊ុនបរទេស ដើម្បីគ្រប់គ្រងប្រាក់ចំណូលរបស់គេ ហើយកីឡាកររូបនេះ ក៏ស្ថិតក្នុងចំណោមតារាបាល់ទាត់មួយចំនួន ដែលត្រូវបានអាជ្ញាធរពន្ធដារ របស់ប្រទេសអេស្ប៉ាញ ប្តឹងទាមទារ។

គួរបញ្ជាក់ផងដែរថា បើយោងតាមសារព័ត៌មានអេស្ប៉ាញ បានរាយការណ៍ថា ការជាប់ទោសពន្ធនាគារយៈពេល ២ឆ្នាំ ចំពោះបទល្មើសដំបូង អាចត្រូវបានដាក់ក្នុងលក្ខណៈព្យួរ ដូច្នេះកីឡាករខ្សែការពារ Marcelo អាចមានឱកាស នៅក្រៅពន្ធនាគារ នឹងអាចបន្តការប្រកួត ជាមួយក្លឹបដទៃទៀតបាន ជាធម្មតាផងដែរ៕