(កូរ៉េ)៖ ថ្មីៗនេះ តារាចម្រៀងស្រី Minzy អតីតសមាជិកក្រុម 2NE1 បានចេញទៅសម្តែងនៅប្រទេសហ្វីលីពីន នៅក្នុងពិធីបើក នារដូវកាលទី៨១ នៃសមាគមកីឡាអត្ថពលកម្ម របស់សាកលវិទ្យាល័យហ្វីលីពីន។

នេះជាការសម្តែងលើកដំបូងរបស់ Minzy ចាប់តាំងពីក្រុមចម្រៀង 2NE1 បានរំសាយក្នុងឆ្នាំ២០១៦ ហើយមិននឹកស្មានថា មានអ្នកគាំទ្ររាប់ពាន់នាក់បាន មកទស្សនាការសម្តែងរបស់តារាស្រីរូបនេះ។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ Minzy បានច្រៀងបទចម្រៀងទោល របស់នាង "Ninano" និងការសម្តែងពិសេសតាមរយៈការច្រៀងបទ "Come Back Home" របស់ក្រុម 2NE1 ផងដែរ។

Sandara ត្រូវបានគេរាយការណ៍ថា នាងកំពុងស្ថិតនៅក្នុងប្រទេស ដើម្បីចូលរួមក្នុងការប្រគំតន្ត្រីដោយឡែក ប៉ុន្តែតារា ចម្រៀងរូបនេះបានបង្ហាញការគាំទ្រអតីតមិត្តរួមក្រុមរបស់នាង តាមរយៈ Instagram និងបានច្រៀងអមជាមួយ Minzy ដោយមានសម្រក់ទឹកភ្នែកទៀតផង ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេពិតជាមានអារម្មណ៍កក់ក្តៅបំផុត នៅពេលដែលបាន ឃើញបែបនេះហើយអ្នកខ្លះប្រាកដជានឹកឃើញ ដល់ក្រុម 2NE1 មិនខាន៕