(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ ហៅកាត់ថា FIFPro បានបង្ហាញឈ្មោះបេក្ខភាព ៥៥នាក់ចុងក្រោយ ក្នុងចំណោមកីឡាករ ២៥០០នាក់មកពី ៦៥ប្រទេស ដើម្បីប្រជែងយកពានរង្វាន់សម្រាប់កីឡាករ ១១នាក់ ល្អបំផុតប្រចាំឆ្នាំ២០១៨នេះ ដោយរួមមានអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ ដែលនឹងប្រកាស​លទ្ធផលនាពេលឆាប់ៗខាងមុខនេះ។

សម្រាប់ការជ្រើសរើសនោះ នឹងត្រូវបានបោះឆ្នោតដោយកីឡាករបាល់ទាត់អាជីពចំនួន ២៥,០០០នាក់ ដោយប្រើទម្រង់​ប្រកួត ៤-៣-៣ មានន័យថា ជ្រើសរើសយក អ្នកចាំទី១, ខ្សែការពារ ៤, ខ្សែបម្រើ ៣ និងខ្សែប្រយុទ្ធ ៣។ សម្រាប់​ការបង្ហាញ​បេក្ខភាព ៥៥នាក់ចុងក្រោយរបស់ FIF Pro កាលពីដើមសប្តាហ៍នេះ រួមមាន អ្នកចាំទី ៥នាក់, ខ្សែការពារ ២០នាក់, ខ្សែបម្រើ ១៥នាក់, និងខ្សែប្រយុទ្ធ ១៥នាក់មានដូចខាងក្រោម៖

កីឡាករចាំទី
១៖ Gianluigi Buffon សញ្ជាតិអ៊ីតាលី អតីតកីឡាករក្លឹប Juventus និងបច្ចុប្បន្នកំពុងលេងនៅក្លឹប PSG
២៖ Thibaut Courtois សញ្ជាតិបែលហ្ស៊ិក អតីតកីឡាករក្លឹប Chelsea និងបច្ចុប្បន្នកំពុងលេងនៅក្លឹប Real Madrid
៣៖ David De Gea សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នកំពុងលេងនៅក្លឹប Manchester United
៤៖ Keylor Navas សញ្ជាតិកូស្តារីកា បច្ចុប្បន្នកំពុងលេងនៅក្លឹប Real Madrid
៥៖ Marc-Andre ter Stegen សញ្ជាតិអាល្លឺម៉ង់ បច្ចុប្បន្នកំពុងលេងនៅក្លឹប Barcelona។

កីឡាករខ្សែការពារ
១៖ Jordi Alba សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Barcelona
២៖ Dani Alves សញ្ជាតិប្រេស៊ីល កំពុងលេងនៅក្លឹប PSG
៣៖ Dani Carvajal សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Real Madrid
៤៖ Giorgio Chiellini សញ្ជាតិអ៊ីតាលី កំពុងលេងនៅក្លឹប Juventus
៥៖ Virgil van Dijk សញ្ជាតិហូឡង់ ជាអតីតកីឡាករក្លឹប Southampton តែបច្ចុប្បន្នលេងនៅក្លឹប Liverpool
៦៖ Diego Godin សញ្ជាតិអ៊ុយរ៉ាហ្កាយ កំពុងលេងនៅក្លឹប Atletico Madrid
៧៖ Mats Hummels សញ្ជាតិអាល្លឺម៉ង់ កំពុងលេងនៅក្លឹប Bayern Munich
៨៖ Joshua Kimmich សញ្ជាតិអាល្លឺម៉ង់ កំពុងលេងនៅក្លឹប Bayern Munich
៩៖ Dejan Lovren សញ្ជាតិក្រូអាស៊ី កំពុងលេងនៅក្លឹប Liverpool
១០៖ Marcelo សញ្ជាតិប្រេស៊ីល កំពុងលេងនៅក្លឹប Real Madrid
១១៖ Yerry Mina សញ្ជាតិកូឡុំប៊ី អតីតកីឡាករក្លឹប Barcelona និងកំពុងលេងនៅក្លឹប Everton
១២៖ Benjamin Pavard សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Stuttgart
១៣៖ Gerard Pique សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Barcelona
១៤៖ Sergio Ramos សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Real Madrid
១៥៖ Thiago Silva សញ្ជាតិប្រេស៊ីល កំពុងលេងនៅក្លឹប PSG
១៦៖ Kieran Trippier សញ្ជាតិអង់គ្លេស កំពុងលេងនៅក្លឹប Tottenham
១៧៖ Samuel Umtiti សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Barcelona
១៨៖ Raphaël Varane សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Real Madrid
១៩៖ Sime Vrsaljko សញ្ជាតិក្រូអាស៊ី អតីតកីឡាករក្លឹប Atletico Madrid កំពុងលេងនៅក្លឹប Inter Milan
២០៖ Kyle Walker សញ្ជាតិអង់គ្លេស កំពុងលេងនៅក្លឹប Manchester City

កីឡាករខ្សែបម្រើ
១៖ Sergio Busquets សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Barcelona
២៖ Casemiro សញ្ជាតិប្រេស៊ីល កំពុងលេងនៅក្លឹប Real Madrid
៣៖ Philippe Coutinho សញ្ជាតិប្រេស៊ីល អតីតកីឡាករក្លឹប Liverpool បច្ចុប្បន្នលេងនៅ ក្លឹបBarcelona
៤៖ Kevin De Bruyne សញ្ជាតិបែលហ្ស៊ិក កំពុងលេងនៅក្លឹប Manchester City
៥៖ Eden Hazard សញ្ជាតិបែលហ្ស៊ិក កំពុងលេងនៅក្លឹប Chelsea
៦៖ Andres Iniesta សញ្ជាតិអេស្ប៉ាញ អតីតកីឡាករក្លឹប Barcelona កំពុងលេងនៅក្លឹប Vissel Kobe
៧៖ Isco សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Real Madrid
៨៖ N’Golo Kante សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Chelsea
៩៖ Toni Kroos សញ្ជាតិអាល្លឺម៉ង់ កំពុងលេងនៅក្លឹប Real Madrid
១០៖ Nemanja Matic សញ្ជាតិស៊ែប កំពុងលេងនៅក្លឹប Manchester United
១១៖ Luka Modric សញ្ជាតិក្រូអាស៊ី កំពុងលេងនៅក្លឹប Real Madrid
១២៖ Paul Pogba សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Manchester United
១៣៖ Ivan Rakitic សញ្ជាតិក្រូអាស៊ី កំពុងលេងនៅក្លឹប Barcelona
១៤៖ David Silva សញ្ជាតិអេស្ប៉ាញ កំពុងលេងនៅក្លឹប Manchester City
១៥៖ Arturo Vidal សញ្ជាតិឈីលី អតីតកីឡាករក្លឹប Bayern Munich កំពុងលេងនៅក្លឹប Barcelona

កីឡាករខ្សែប្រយុទ្ធ
១៖ Karim Benzema សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Real Madrid
២៖ Edinson Cavani សញ្ជាតិអ៊ុយរ៉ាហ្កាយ កំពុងលេងនៅក្លឹប PSG
៣៖ Paulo Dybala សញ្ជាតិអាស្សង់ទីន កំពុងលេងនៅក្លឹប Juventus
៤៖ Antoine Griezmann សញ្ជាតិបារាំង កំពុងលេងនៅក្លឹប Atletico Madrid
៥៖ Harry Kane សញ្ជាតិអង់គ្លេស កំពុងលេងនៅក្លឹប Tottenham
៦៖ Robert Lewandowski សញ្ជាតិប៉ូឡូញ កំពុងលេងនៅក្លឹប Bayern Munich
៧៖ Romelu Lukaku សញ្ជាតិបែលហ្ស៊ិក កំពុងលេងនៅក្លឹប Manchester United
៨៖ Mario Mandzukic សញ្ជាតិក្រូអាស៊ី កំពុងលេងនៅក្លឹប Juventus
៩៖ Sadio Mane សញ្ជាតិសេណេហ្កាល់ កំពុងលេងនៅក្លឹប Liverpool
១០៖ Kylian Mbappe សញ្ជាតិបារាំង កំពុងលេងនៅក្លឹប PSG
១១៖ Lionel Messi សញ្ជាតិអាហ្សង់ទីន កំពុងលេងនៅក្លឹប Barcelona
១២៖ Neymar សញ្ជាតិប្រេស៊ីល កំពុងលេងនៅក្លឹប PSG
១៣៖ Cristiano Ronaldo សញ្ជាតិព័រទុយហ្កាល់ អតីតកីឡាករក្លឹប Real Madrid កំពុងលេងនៅក្លឹប Juventus
១៤៖ Mohamed Salah សញ្ជាតិអេហ្ស៊ីប កំពុងលេងនៅក្លឹប Liverpool
១៥៖ Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្កាយ កំពុងលេងនៅក្លឹប Barcelona។

សូមបញ្ជាក់ផងថា ក្នុងកម្មពិធីប្រគល់ពានរង្វាន់របស់សហព័ន្ធបាល់ទាត់ពិភពលោក “Best FIFA Football Awards Ceremony” នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕