(ភ្នំពេញ)៖  អ្នកនាង ឆៃ លីដាឡែន គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកនាង ហាក់បីដូចជាឃ្លាតឆ្ងាយ ស្ងាត់ពីសិល្បៈ ហើយបែរខ្លួនទៅកាក់កប របរលក់តាមអនឡាញទៅវិញ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនាង ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាង មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូប នៅលើហ្វេសប៊ុករបស់ខ្លួន បង្ហាញពីអាការៈ ភ្នែកឡើងកកឈាម ទាំងមិនដឹងមូលហេតុច្បាស់លាស់។

ជាក់ស្ដែង បើតាមការរៀបរាប់របស់នាង ក៏ពុំបានដឹងពីមូលហេតុ ដែលធ្វើឲ្យភ្នែករបស់ខ្លួន ទៅជាបែបនេះដែរ ខណៈកំពុងតែទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ យោងតាមរយៈសារ ក្នុងហ្វេសប៊ុករបស់អ្នកនាង បានសរសេរថា «នៅសុខៗក៏ស្រាប់តែអ៊ីចឹង អ្នកណាខ្លះយល់អារម្មណ៍មួយនេះ? ពេលឈឺទើបដឹងថា ខ្លួនទីពឹងខ្លួន»។ តែការពិនិត្យ ក៏មិនទាន់បង្ហាញលិទ្ធផលជាជម្ងឺអ្វីនៅឡើយ។យ៉ាងណាមិញ ក្នុងនោះក៏មានបងប្អូន ដែលលេងសង្គមហ្វេសប៊ុក ជាច្រើនបានធ្វើការសួរនាំ និងជូនពរឲ្យអ្នកនាង ឆាប់ជាសះស្បើយផងដែរ។

គួរបញ្ជាក់ថា អ្នកនាង ឆៃ លីដាឡែន កន្លងមកត្រូវបានមហាជនជាច្រើន បានដឹងហើយថា នាងក៏ជាតារាស្រី ដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងចង្កោមសិល្បៈរឿងសិចសីុ។