(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ឡៅ ចិត្រា ត្រូវប៉ះកីឡាករថៃ ខុមភិឈិត ផាយ៉ាក់ណងហិន ខណៈមិត្តរួមជាតិកីឡាករ ព្រឿង សុជាតិ ត្រូវប៉ះកីឡាករ យ៉តផាយ៉ាក ក.អឌិសន ក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាមជាការប្រកួតជុំទី២ សន្សំពិន្ទុនៃកម្មវិធីប្រដាល់ដណ្តើមខ្សែក្រវាត់កំពូល​អ្នកប្រដាល់ម្ចាស់ជើងឯក CARABAO រដូបកាលទី៥ នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្វៀនបាយ័ស្ទឹងមានជ័យ។

សូមបញ្ជាក់ផងថា សម្រាប់ការប្រកួតជុំទី១ កន្លងទៅកីឡាករកម្ពុជា ចាន់ ប៊ុនហឿន ទទួលបាន ៣ពិន្ទុ ក្រោយយកឈ្នះកីឡាករថៃ ណាំផេត ឆ.ឆែមពាន ដោយពិន្ទុ គ្រាដែលកីឡាករ រិទ្ធ ភូលូ ក៏រកបាន ៣ពិន្ទុដែរ បន្ទាប់ពីឈ្នះកីឡាករថៃ ណាត់ ក.កេសានុន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ម្ចាស់ជើងឯកខ្សែក្រវាត់ CARABAO រដូបកាលទី៥៕