(វ៉ាស៊ីនតោន)៖ កីឡាករខ្សែប្រយុទ្ធ Richarlison ស៊ុតបាន ២គ្រាប់ជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល យកឈ្នះក្រុមជម្រើសជាតិអេហ្សាវាឌឺ ក្នុងលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ធ្វើឡើងនៅកីឡដ្ឋា FedEx Field សហរដ្ឋអាមេរិក។

Neymar ជាអ្នករកគ្រាប់បែកពងមាន់ឲ្យប្រេស៊ីល ដោយការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រតាំងតែនាទីទី៤ មុនពេល Richarlison រកបានគ្រាប់ទី២ នៅនាទីទី១៦ ដែលជាការបញ្ជូនបាល់ពី Neymar មុនពេល Philippe Coutinho បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៣០ ដែលជាការនាំមុខ ៣-០ ក្នុងវគ្គទី១ រយៈពេល ៤៥នាទី។

យ៉ាងណាមិញ ការចាប់ផ្តើមលេងវគ្គទី២ ទើបតែបាន ៥នាទី Richarlison រកបានគ្រាប់ទី២ របស់គេទៀត ជាមួយនឹងមិត្តរួមក្រុម កីឡាករខ្សែការពារ Marquinhos រកបានគ្រាប់ទី៥ ក្រោយទទួលបាល់ពី Neymar នៅនាទីទី ៩០ ដែលជានាទីចុងក្រោយ។

បញ្ជាក់ផងថា នេះជាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីល ជាមួយក្រុមជម្រើសជាតិអេហ្សាវាឌឺ ដែលជាកាប្រកួត​ក្នុងទឹកដីប្រទេសអាមេរិក ខណៈកីឡាករខ្សែប្រយុទ្ធ Richarlison ដែលគ្រូបង្វឹកលោក Tite បានជ្រើសចេញពីក្លឹប Everton រកបាន២គ្រាប់ម្នាក់ឯងផងដែរ៕