(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានលត់ក្រុមរងជើងឯកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រូអាត មិនឲ្យងើបមុខរួចជាមួយនឹងលទ្ធផល ៦-០ ដាច់ក្នុងយុទ្ធនាការពានរង្វាន់លីគអឺរ៉ុប UEFA Nationals League។

នេះជាជ័យជម្នះលើកទី២ ផងដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Luis Enrique បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះអង់គ្លេស​កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅកីឡដ្ឋាន Wembley ជាមួយកីឡាករ Saul Niguez ជាអ្នកតែតគ្រាប់បាល់​នាំមុខឲ្យអេស្ប៉ាញនៅនាទីទី២៤ មុនពេល Marco Asensio រកបានគ្រាប់ទី២ នៅនាទីទី៣៣ ជាមួយនឹងមិត្តរួមក្រុម Rodrigo, Sergio Ramos និង Isco សុទ្ធតែរកបានម្នាក់ ១គ្រាប់ដូចគ្នា ជាមួយនឹងខ្សែការពារ Lovre Kalinic ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៣៥ផងនោះ។

តាមរយៈជ័យជម្នះ២ប្រកួតជាប់ៗគ្នានេះដែរ បានធ្វើឲ្យអេស្ប៉ាញឡើងទៅឈរនៅលេខ១ ប្រចាំ League A នៃក្រុមទី៤ ដោយរកបាន៦ពិន្ទុពេញ ខណៈអង់គ្លេស និងក្រូអាត គ្មានពិន្ទុរាប់ដូចគ្នាពីការចាប់ផ្តើមទើបបាន ១ប្រកួតដូចគ្នា៕