(ក្រុងឡុងដ៍)៖ កីឡាករវាយកូនហ្គោល (Golf) Justin Rose របស់អង់គ្លេស បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកជា ប្រវត្តិសាស្រ្តរបស់ខ្លួន គ្រាដែលអតីតកីឡាករជើងខ្លាំងរបស់អាមេរិក Tiger Woods បានធ្លាក់ទៅឈរ នៅលេខរៀងទី១៤វិញ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ នេះ។

បុរសវ័យ ៣៨ឆ្នាំ Justin Rose បានហក់ចេញពីចំណាត់ថ្នាក់លេខ៤ មកឈរលេខ១ វិញ តាមរយៈបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ BMW Championship 2018 ដែលទើបតែបញ្ចប់ទៅថ្មីៗនេះនៅទឹកដីសហរដ្ឋអាមេរិក ក្រោយចាញ់ម្ចាស់ជើងឯក Keegan Bradley របស់អាមេរិក នៅវគ្គផ្តាច់ព្រ័ត្រ។

Rose ក៏ជាអតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក និងម្ចាស់ពានរង្វាន់ US Open ឆ្នាំ២០១៣ ផងដែរ ដែលបានឈាន ដល់ចំណុចកំពូលពិភពលោក ក្នុងចំណោមកីឡាករអង់គ្លេសមានតែ ៤នាក់ប៉ុណ្ណោះរួមមាន Sir Nick Faldo, Lee Westwood និង Luke Donald៕