(អង់គ្លេស)៖ ក្រុមតារាចម្រៀងកូរ៉េស្រី Black Pink នឹងបង្ហាញវត្តមាន នៅក្នុងអាល់ប៊ុមថ្មី ជាមួយតារាចម្រៀងប៉ុបអង់គ្លេស Dua Lipa ដែលត្រៀមចេញនាពេលឆាប់ៗនេះ។ កាលពីពេលថ្មីៗនេះ Lipa បានបង្ហោះរូបភាពមួយ ពីបទចម្រៀងសម្រាប់អាល់ប៊ុមថ្មី​របស់នាង ដែលត្រូវចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា។

បទចម្រៀងក្នុងអាល់ប៊ុមថ្មីនេះ រួមមានបទមួយដែលមានចំណង ជើងថា «Kiss and Make Up» (Dua Lipa & Blackpink) បញ្ជាក់ពីការចូលរួមរបស់តារាស្រី Blackpink ពីររូបក្នុងបទ ចម្រៀងថ្មីរបស់ Lipa​។ តារាចម្រៀងប៉ុបអង់គ្លេសរូបនេះ និយាយថា នាងពិតជារំភើបចិត្តណាស់សម្រាប់ការត្រៀម ចេញចម្រៀង៣បទ នៅក្នុងអាល់ប៊ុមថ្មីនាថ្ងៃទី១៩ ខែតុលា ខាងមុខនេះ។

ការសហការគ្នារវាងនាង និង Blackpink បានចាប់ផ្តើមតាំងពីខែឧសភា នៅពេលដែលសមាជិក Black Pink Jenny និង Lisa បានទៅទស្សនាការប្រគំតន្រ្តី ជា​លើកដំបូងរបស់ Lipa នៅកូរ៉េ។ អ្នកគាំទ្របានសម្តែងក្តីរំភើប នៅពេលឃើញគម្រោងនេះ ដំណើរការបានយ៉ាងល្អ៕