(ភ្នំពេញ)៖ ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ​នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦៖៣០ល្ងាចនេះ។

នេះជា១ការប្រកួតលើកដំបូង ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន KEISUKE HONDA ក្នុងការតតាំង​ទល់នឹងក្រុមខ្លាំងមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី។ នៅថ្ងៃប្រកួតដដែលនោះ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិ នឹងត្រូវប្រើប្រាស់ជាលើកដំបូង ហើយផ្ទាំងទស្សនីយភាពល្ខោនខោលនឹងសម្ដែងជូនទស្សនា អំឡុងពេលសម្រាកវគ្គទី១ផងដែរ។

អ្វីដែលសំខាន់ផងនោះ ក្លឹបក្នុងស្រុកទាំង៧មាន ណាហ្គាវើល, ភ្នំពេញក្រោន, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, វិសាខា និងក្លឹបបឹងកេតអែហ្វស៊ី ដែលបានជាប់ជម្រើសជាតិក្រោមការដឹកនាំ របស់អ្នកចាត់ការជនជាតិជប៉ុន Keisuke HONDA៕