(ភ្នំពេញ)៖ តារាចម្រៀងប្រុស២ដួង លោក សុជាតិ និងលោក ពន្លឺ ដែរស្គាល់ថាជាក្រុមក្មេងខ្មែរបាន និពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ ដោយមិនចម្លងពីបទបរទេស និងទទួលបាននូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ ពេលបញ្ចេញចម្រៀងផ្សេងៗ នៅលើបណ្ដាញសង្គមម្ដងៗ។ យ៉ាងណាមិញ ក្រោយពីបានបាត់មុខអស់មួយរយៈ ទីបំផុតក្រុមចម្រៀង ក្រុមក្មេងខ្មែរ បានបញ្ចេញនូវ MV បទចម្រៀងថ្មី ដែលមានចំណងជើង «ឆ្ងាយតែកាយ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាការពិតណាស ក្នុងបទចម្រៀងថ្មី ដែលមានចំណងជើង «ឆ្ងាយតែកាយ » មួយបទនេះ គឺមិនខុសពីបទចម្រៀងមុនៗទេ ក្មេងខ្មែរ​ តែងតែបង្ហាញនូវក្បាច់រាំយ៉ាងរស់រវើក និង អត្ថន័យនៅក្នុងបទចម្រៀងវិញ គឺដឹងតែត្រូវចិត្តមិត្តយុវវ័យតែម្ដង ជាពិសេសនៅ ក្នុងបទចម្រៀងមួយបទនេះ បានផ្តិតយកទេសភាពនៅលើកោះទន្សាយ ដែលជាកន្លែងកំសាន្តមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទេសភាពស្រស់ស្អាត និងស្រស់ត្រកាល។

ដើម្បីជ្រាបកាន់តែច្បាស់ថា បទចម្រៀងមួយបទនេះពីរោះរណ្ដំខ្លាំងកម្រិតណានោះ តោះមកមើលវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖