(ក្រុងរ៉ូម)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Jorginho បានជួយឲ្យក្រុមជម្រើសជាតិអាសូរីអ៊ីតាលី វាយបកតាមស្មើ ១-១ វិញ តាមរយៈស៊ុតបាល់ប៉េណាល់ទី១ បានសម្រេចនៅនាទីទី៧៨ ក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគអឺរ៉ុប UEFA Nationals League 2018 ប្រចាំក្រុម៣។

គ្រាប់បាល់ប៉េណាល់ទីរបស់អ៊ីតាលីបានកើតឡើង ដោយសារតែកីឡាករខ្សែការពារ Jakub Blaszczykowski បានធ្វើ ឲ្យមានកំហុសទៅលើកីឡាករម្ចាស់ផ្ទះអ៊ីតាលី Federico Chiesa ដែលជាការស៊ុតបានសម្រេចរបស់កីឡាករដែលទើប ផ្លាស់ចេញពី Napoli តាមគ្រូបង្វឹក Sarri នៅក្នុងក្លឹបតោខៀវ Chelsea របស់អង់គ្លេស ក្រោយពេលកីឡាករ Piotr Zielinski បានស៊ុតគ្រាប់នាំមុខឲ្យប៉ូឡូញនៅនាទីទី៤០ ចុងវគ្គទី១។

ក្រុមដែលខកខាន World Cup 2018 អ៊ីតាលី នឹងទៅប៉ះក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់នៅរាត្រីថ្ងៃចន្ទជាបន្ត ក្នុងនាមជា ក្រុមទើបរកបាន ១ពិន្ទុស្មើនឹងប៉ូឡូញ។

នេះជាការប្រកួតលើកទី១ សម្រាប់គ្រូបង្វឹកថ្មី Roberto Mancini ក្នុងនាមជាក្រុមដែលទើបរកបានជ័យជម្នះ១លើក ប៉ុណ្ណោះ ក្នុងចំណោម៨ប្រកួតចុងក្រោយនេះ ដែលយកឈ្នះក្រុមនៅទ្វីបអាស៊ី អារ៉ាប៊ីសាអូឌីតក្នុងមិត្តភាពអន្តរជាតិ៕