(អាមេរិក)៖ រយៈពេលជាងពីរឆ្នាំហើយចាប់តាំងពី Brad Pitt និង Angelina Jolie បានបែកបាក់គ្នាហើយពេលនេះ Brad Pitt កំពុងបន្តធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីលុបរូបនាងចេញពីជីវិត។

ប្រភពមួយបានឲ្យដឹងថា កាលពីប៉ុន្មានខែ មុន Brad Pitt បានលុបចោលរូបថតរបស់ Angelina ពីក្នុងផ្ទះ ទូរស័ព្ទ និងកន្លែងណា ដែលពួកគេធ្លាប់បានធ្វើរួមគ្នា។ លោកថែមទាំងលុបច្បាប់ថតចម្លងនៃខ្សែភាពយន្ត ដែលបានសម្ដែងរួមគ្នាទៀតផងមានន័យថា តារាប្រុសរូបនេះចង់ឲ្យ Angelina បាត់សូន្យពីជីវិតរបស់លោក។

គួរបញ្ជាក់ថា កាលពីខែមុន Angelina បានចោទប្រកាន់ Pitt ថា មិនបានផ្តល់ លុយកាក់ជួយផ្គត់ផ្គង់កូនៗដែលមិនសមជាឪពុកដ៏ល្អទេ ប៉ុន្តែលោកបានប្រតិកម្មបកវិញថា លោកបានផ្តល់លុយរាប់លានដុល្លារជួយនាងក្នុងការចាត់ចែងចំណាយផ្សេងៗ និងទិញផ្ទះថ្មីនាពេលកន្លងមក មិនដូចអ្វីដែលអតីតភរិយារូបនេះ លើកឡើងទេ។

ទោះជាយ៉ាងណា Brad Pitt ថា លោកក៏មិនមានការសោកស្តាយចំពោះទំនាក់ទំនងប្តីប្រពន្ធជាមួយ Angelina កន្លងមកឡើយ ប៉ុន្តែពេលនេះលោកផ្តោតសំខាន់ទៅលើ ផលប្រយោជន៍ដល់កូនៗប៉ុណ្ណោះ ហើយមិនចាំបាច់និយាយពីកំហុស ដែលខ្លួនបានធ្វើ ឬរឿងអាក្រក់មួយចំនួនដែល Angelina បានដាក់បន្ទុកមកលើរូបលោកដែរ៕