(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក រតនៈ ពិសិដ្ឋ គឺមានទស្សនិកជនមិនតិចនោះទេ ជាអ្នកគាំទ្ររបស់លោក។ ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថាលោកកំពុងតែមានភាពជោគជ័យ ជាមួយនឹងវិស័យសិល្បៈ។ តែយ៉ាងណាក្តីទស្សនាធ្វើការកត់សម្គាល់ឃើញថា ក្រៅពីការងារសិល្បៈមមាញឹកខ្លាំង បើងាកមករឿងស្នេហាវិញតារារូបនេះ ហាស្ងាត់សូន្រឈឹងតែម្តង ពោលគឺមិនធ្លាប់បង្ហាញមុខគូស្នេហ៍ ជាសាធារណៈដូចតារាប្រុសល្បីៗ ឯទៀតនោះទេ។ នេះជាមូលហេតុ ដែលធ្វើឲ្យអ្នកគាំទ្រគិតថាតើលោកមានការបរាជ័យរឿងរ៉ាវ ស្នេហាឬយ៉ាងណា? ចម្ងល់ទាំងនេះ លោកនឹងបកស្រាយឲ្យទស្សនិកជន ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការពិតណាស់ តារាប្រុសរូបសង្ហា លោក រតនៈ ពិសិដ្ឋ គឺជាតារាសម្ដែងរាងខ្ពស់ស្រឡះ ច្រមុះស្រួច មួយរូបដែលត្រូវបានគេដឹងថា មានប្រជាប្រិយភាពខ្លាំងតាមរយៈការសម្តែងភាពយន្ត ក្នុងតំណែងជាតួអង្គឯក នៅក្នុងរឿង «នរណា Comeback»។ ក្រៅពីនេះ លោកក៏តែងតែលេចវត្តមានក្នុងកម្មវិធី សិល្បៈតូចធំនានាហើយបើនិយាយពីសមត្ថភាព និងទេពកោសល្យសិល្បៈ លោកត្រូវបានទស្សនិកជនសរសើរ មិនដាច់ពីមាត់នោះទេ ទាំងការសម្តែងរឿងគ្រប់ប្រភេទតួអង្គ។

ទន្ទឹមគ្នានឹងភាពជោគជ័យក្នុងសិល្បៈ តារាដួងនេះ ហាក់មិនអើពើ និងមិនធ្លាប់លេចឮ ពីរឿងអាស្រូវស្នេហា ជាមួយនារីណាម្នាក់សោះ ទាំងក្នុងនិងក្រៅសិល្បៈ ខណៈចម្ងល់ទាំងនេះនៅតែស្ថិតក្នុងការសង្ស័យ របស់ទស្សនិកជនគ្រប់រូប តែយ៉ាងណាដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់ នូវរឿងរ៉ាវទាំងនេះ លោក រតនៈ ពិសិដ្ឋនឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News TV និង Khmer Talking នៅល្ងាចទី ០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕