(មិចស៊ិកូ)៖ អតីតកីឡាករនិម្មិតរូបអាហ្សង់ទីន Diego Maradona ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លឹប Dorados de Sinaloa ដែលកំពុងលេងក្នុងលីគលំដាប់ទី២ របស់ប្រទេសមិចស៊ិកនាពេលបច្ចុប្បន្ន ដើម្បីជំនួសកៅអីគ្រូបង្វឹក Francisco Gamez ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

តាមរយៈកាសែតមិចស៊ិកបានចេញផ្សាយថា បុរសវ័យ៥៧ឆ្នាំដែលធ្លាប់ជួយអាហ្សង់ទីឈ្នះជើងឯក World Cup ២ដងនាពេលកន្លងតាំងនៅជាកីឡាករ ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លឹប Dorados ដែលទើបរកបាន ៣ពិន្ទុនៅឡើយ ក្នុងចំណោម៦ប្រកួតនាដើមរដូវកាលថ្មីឆ្នាំ២០១៨-២០១៩នេះ។

នេះជាការងារថ្មីមួយផ្សេងទៀតសម្រាប់ Maradona បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លឹបអារ៉ាប់រួម Al-Fujairah កាលពីខែមេសា ឆ្នាំ២០១៨។

Maradona ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ និងលេងក្នុងព្រឹត្តិការណ៍ World Cup 2010 នៅប្រទេសអាហ្រ្វិកខាងត្បូងផងដែរ៕