(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងមួយរូប លោក យ៉ែម សំអូន ត្រូវបានគេសង្កេតឃើញថា លោកទទួលបាន​ការគាំទ្រខ្លាំង និងកំពុងមានរាសីឡើងស្រឺតៗក្នុងជួរសិល្បៈ ជាពិសេសគឺការទទួលរៀបចំចម្រៀង និងបង្ហាញម៉ូដក្នុងមង្គលការ។ យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងថា កូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Veronica កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់  ពោលគឺកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្រាប់តែ លោក យ៉ែម សំអូន បានប្រកាសចេញបទចម្រៀង Original និពន្ធ និងបកស្រាយដោយលោកផ្ទាល់ថែមទៀតផង ដើម្បីផ្ញើជូនកូនស្រី ដែលកំពុងតែឈឺធ្ងន់នៅអូស្រ្តាលី។

បទចម្រៀងមួយបទមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» ច្រៀងរៀបរាប់អត្ថន័យពីរោះ និងសាច់ភ្លេងដ៏សែនកម្សត់ ធ្វើឲ្យអ្នកដែលបានស្តាប់ហើយមានចិត្តក្ដុកក្ដួលខ្លាំង។ យ៉ាងណាមិញ បទមួយនេះមិនទាន់ចេញជាផ្លូវការឡើយ ដោយគ្រាន់តែច្រៀងសម ក្នុងស្ទូឌីយោតែប៉ុណ្ណោះ។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជន ចូលរួមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖