(ស្លូវ៉ាគី)៖ សមាជិក FIFA World Cup 2018 ដាណឺម៉ាក បានចាញ់ក្រុមម្ចាស់ផ្ទះស្លូវ៉ាគី ទក់សាច់ក្នុងលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពយប់មិញនេះនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Trnava ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន John Jensen។

ការអវត្តមានពីពីសំណាក់កីឡាករសំខាន់ Christian Eriksen របស់ក្លឹប Spurs និងអ្នកចាំទីដៃទី១ Kasper Schmeichel នៃក្លឹប Leicester City ធ្វើឲ្យក្រុមដែលហាលអាវពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ មិនអាចរកបាន​សូម្បីតែ១គ្រាប់ឡើយ ដោយត្រូវបានក្រុមខកខានយុទ្ធនាការខាងលើ ស្លូវ៉ាគី បំបាក់ ៣-០ មិនគួរឲ្យជឿ។

កីឡាករ Adam Nemec ជាអ្នករកបានគ្រាប់បើកឆាកឲ្យស្លូវ៉ាគី ត្រឹមចាប់ផ្តើមលេងបាន ១១នាទី មុនពេលមិត្តរួមជាតិ Albert Rusnak រកបានគ្រាប់ទី២ នៅនាទីទី៣៧ និង Adam Fogt ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៧៩ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី៕