(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក រតនៈ ពិសិដ្ឋ គឺមានទស្សនិកជនមិនតិចនោះទេ ជាអ្នកគាំទ្ររបស់លោក។ ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងតែមានភាពជោគជ័យ ជាមួយនឹងវិស័យសិល្បៈ។ តែយ៉ាងណាក្តី អ្នកគាំទ្រ​កត់សម្គាល់ឃើញថា ក្រៅពីការងារសិល្បៈមមាញឹកខ្លាំង បើងាកមករឿងស្នេហាវិញ តារារូបនេះហាក់ស្ងាត់សូន្រឈឹងតែម្តង ពោលគឺមិនធ្លាប់បង្ហាញរឿងស្នេហ៏ជាសាធារណៈ ដូចតារាប្រុសល្បីៗឯទៀតនោះទេ។ នេះជាមូលហេតុ​ដែលធ្វើឲ្យអ្នកគាំទ្រគិតថា តើលោកមាន​ការបរាជ័យរឿងរ៉ាវស្នេហាឬយ៉ាងណា? ចម្ងល់ទាំងនេះ លោកនឹងបកស្រាយ​ឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ទន្ទឹមគ្នានឹងភាពជោគជ័យក្នុងសិល្បៈ តារាដួងនេះហាក់មិនអើពើ និងមិនធ្លាប់លេចឮពីរឿងអាស្រូវស្នេហា ជាមួយនារីណាម្នាក់សោះ ទាំងក្នុង​និងក្រៅសិល្បៈ​ ខណៈចម្ងល់ទាំងនេះ នៅតែស្ថិតក្នុងការសង្ស័យ របស់ទស្សនិកជនគ្រប់រូប។

តែយ៉ាងណា ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់នូវរឿងរ៉ាវទាំងនេះ លោក រតនៈ ពិសិដ្ឋ នឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News TV និង Khmer Talking នៅល្ងាចទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕