(កូរ៉េ)៖ Seohyun ដែលត្រូវបានគេស្គាល់នាងថា ជាសមាជិកក្រុមចម្រៀង Girls' Generation និងតារាសម្តែងប្រុស Kim Jung Hyun បានក្លាយជាតួអង្គកូនកំលោះ និងកូនក្រមុំដ៏ស្រស់ស្អាត នៅក្នុងខ្សែភាពយន្តកូរ៉េថ្មី «Time» ប៉ុន្តែជាគូស្វាមីភរិយា ដែលមិនសប្បាយចិត្ត សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ របស់ពួកគេនោះទេ។

តាមរយៈសាច់រឿង «Time» Cheon Soo Ho ដែលសម្តែងដោយ Kim Jung Hyun ដឹងថា លោកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីរស់នៅទេ។ តារាប្រុសរូបនេះ បានជួយនាង Seol Ji Hyun ដែលសម្តែងដោយ Seohyun ដើម្បីស្វែងរកការពិត នៅពីក្រោយការស្លាប់បងស្រី និងម្តាយ របស់នាង។ កាលពីមុន Seol Ji Hyun បានដឹងពីអ្វីៗគ្រប់យ៉ាងពី Shin Min Seok សម្ដែងដោយ Kim Jun Han ក្រោយ​មក នាងក៏ផ្លាស់ប្តូរទាំងស្រុង និងបានប្រាប់ Cheon Soo Ho ថា នាងចង់រស់នៅក្នុងពិភពលោកមួយ ដែលមនុស្សអាច យកលុយទិញបេះដូងបាន។

តាមរយៈរូបថត ដែលបានបង្ហាញនេះគឺ Kim Jung Hyun និង Seohyun កំពុងដើរជាតួអង្គ កូនកំលោះ និងកូនក្រមុំនៅថ្ងៃ​រៀបការ ប៉ុន្តែ​ទោះបីជាគ្រងឈុតអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត និងគួរតែជាថ្ងៃដែល សប្បាយបំផុតនៃជីវិត តែមើលទៅពួកគេមិនបង្ហាញ សេចក្ដី​ស្រឡាញ់ចំពោះគ្នាឡើយ សូម្បីតែកាន់ដៃគ្នា។ ដោយសារ បញ្ហាសុខភាពទើបធ្វើឲ្យ Kim Jung Hyun មើលទៅមិនសូវជាល្អ ប៉ុន្មានទេ។ ចំណែក Seohyun ​នាងគឺជាមនុស្សតែង មានភាពស្រស់ស្រាយ ដែលធ្វើឲ្យមានបញ្ហាតិចតួច នៅពេលចាប់ផ្តើមថតរឿង ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេបានថត បញ្ចប់រឿងនេះដោយជោគជ័យ។ «Time» ចាក់ផ្សាយនៅរៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១០យប់៕