(អាមេរិក)៖ Selena Gomez មើលទៅពិតជាស្រស់ស្អាត នៅពេលដែលនាងបង្ហាញម៉ូត​ ​ជាមួយនឹងឈុត​សម្លៀកបំពាក់កីឡា និង អាវក្នុងពណ៌ផ្កាឈូកដ៏សិចស៊ី ដែលនេះសម្រាប់ផលិតផលថ្មី ចុងក្រោយ DEFY X SG មកពីក្រុមហ៊ុន Puma។

តារាស្រីវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញភាពខុសប្លែកច្រើន ខណៈ​ដែលនាងកំពុងមមាញឹកនឹងការងារ មើលទៅ Selena ហាក់មិនខ្វល់រឿងស្នេហា ពីអតីតកាលឡើយសំខាន់ គឺពេលនេះនាង​ ប្រើជីវិតផ្ទាល់ខ្លួនសម្រាប់ភាពរីករាយ និងស្វែងរកសុភមង្គលទៅអនាគត។ អ្វីដែល​អ្នកគាំទ្របានឃើញនៅពេលនេះគឺ Selena កំពុងស្ថិតក្នុងឈុតអាវយឺត និងខោជើងវែង ព្រមជាមួយនឹងអាវក្នុងពណ៌ផ្កាឈូក ដែលបង្ហាញពីភាពសាមញ្ញតែសិចស៊ី ដែលនេះជាការផ្សាយពាណិជ្ជកម្មថ្មីឲ្យផលិតផល Puma ហើយវាក៏ជាភស្តុតាង បញ្ជាក់ថា Selena កំពុងបន្តជីវិតដ៏ល្អឥតខ្ចោះ បន្ទាប់ពីនាងបានបែក ពី Justin Bieber កាលពីខែមីនា។

គួរបញ្ជាក់ថា អ្នកគាំទ្ររបស់នាងកំពុងរង់ចាំ យ៉ាងអន្ទះសារសម្រាប់អាល់ប៊ុមថ្មី របស់ ​Selena ដូចដែលនាងធ្លាប់បាន ប្រកាសពីមុនថាបានបញ្ចប់រួចរាល់ហើយ នឹងត្រៀមចេញនាពេលខាងមុខ។ ក្រៅពីអាជីពចម្រៀង Selena ក៏ជាតារាម៉ូឌែលម្នាក់ សម្រាប់មនុស្សជំនាន់ថ្មី ហើយយុវវ័យភាគច្រើនតែងស្រឡាញ់ និង​គាំទ្រតារាស្រីរូបនេះគ្រប់វិនាទី៕