(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយនេះលោកហាក់បីបើកចំហរឿងស្នេហា និងជីវិតគ្រួសារ​ជាសាធារណៈ ដែលពេលកន្លងទៅលោកបានបង្ហាញមុខភរិយាលោក និងបានចូលរួមក្នុងកិច្ចការសង្គម ដូចជាកម្មវីធីកាកបាទក្រហមជាដើម។ លោកហាក់បីបើកចំហរឿងស្នេហា ឈប់លាក់បាំងដូចពេលកន្លងទៅទៀតហើយ តារារូបនេះក៏បានប្រាប់មហាជនថា លោកបានរៀបការតាំងពីឆ្នាំ២០០៩មកម្ល៉េះ ស្របពេលដែល​ទទួលបានបុត្រជាមួយនឹងភរិយា ចំនួន ៣នាក់ទៀតផង។

ហើយពេលថ្មីៗ លោកបានបង្ហាញមុខកូនស្រីពៅនាពេលថ្ងៃសិក្សាដំបូង ស្របពេលលេចឮដំណឹងថា ភរិយារបស់លោកកំពុងតែពរពោះកូនទី៤។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម អ្នកគាំទ្រជាច្រើនពិតជារំភើបចំពោះលោកខ្លាំងតែម្តង ថែមទាំងមានការអបអរ និងសរសេរនូវពាក្យជូនពរជាច្រើន ឱ្យគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងឡើងថែមទៀតផង។

លោក ខេមរៈ សិរីមន្ត  តារាចម្រៀងប្រុសដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ និងជាតារាជួរមុខ​នៅក្នុងប្រទេសកម្ពុជា ដែលមិនចេះរីងស្ងួតក្នុងដួងចិត្តអ្នកគ្រំាទ្រ៕