(ញូវយ៉ក)៖ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ២ពិភពលោក Roger Federer បានជ្រុះពេញពីព្រឹត្តិការណ៍ US Open 2018 ក្នុងជុំទី៤ បន្ទាប់ពីប្រកួតចាញ់កីឡាករអូស្រ្តាលី ដែលឈរនៅលេខរៀងទី៥៥ John Millman នាយប់មិញនេះ នៅសហរដ្ឋអាមេរិក។

កីឡាករវ័យ ៣៧ឆ្នាំ ជនជាតិស្វីស Federer បានចំណាយពេល ៣ម៉ោង និង៣៥នាទី មុនរូបគេជ្រុះចេញពីផ្លូវការនៅ ឯកទីលាន Flushing Meadows ក្នុងលទ្ធផលពិន្ទុ ៣-៦ ៧-៥ ៧-៦ (៩-៧) ៧-៦ (៧-៣) ក្រោមថ្វីដៃរបស់កីឡាករ នៅទ្វីបអាស៊ី John Millman ហើយក៏ជាលើកទី១ផងដែរ ដែលរូបគេប្រកួតចាញ់គូប្រជែងដែលមានចំណាត់ថ្នាក់ចាប់ពី ៥០ឡើងទៅផងនោះ។

បន្ទាប់ពីទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើលនេះផងដែរ កីឡាករអូស្រា្តលី John Millman នឹងត្រូវប៉ះអតីតម្ចាស់ជើងឯក US Open ២សម័យ Novak Djokovic នៅជុំទី៥ វគ្គ៨នាក់ចុងក្រោយ នៅក្នុងក្របខណ្ឌកំពូល Grand Slam របស់ Tennis ទៀតផង ដែលនេះក៏ជាលើកទី១ ផងដែរសម្រាប់ Millman ដែលបានយកឈ្នះកីឡាករដែលស្ថិតនៅចំណាត់ ថ្នាក់ក្រោមលេខ១០ ជាប្រវត្តិសាស្រ្ត៕