(ភ្នំពេញ)៖ ជាការពិតណាស់ ចាប់​តាំង​ពី​ចូល​សិល្បៈ​ រហូត​មក​ដល់​ពេល​នេះ​ គេសង្កេតឃើញថា កំលោះ​សង្ហា​ជាច្រើន​រូប​ មានដូចជា លោក សាយ សៀរ៉ា, លោក អេឡិច ចាន់ត្រា លោក អ៊ុន សិទ្ធា, ​លោក តាប៊ុយ, លោក ជា សុវណ្ណា​រាហ៍, លោក ​លឹម ជាឡាយ, លោក ភឹម តារាវិបុល, លោក អេនឌី, លោក ​យូ នីស្កូ​ ​​និង លោក រតនៈ ពិសិដ្ឋ ដែលសុទ្ធសឹងតែ​ជា​​តារា​សម្ដែង​ ដែល​ទទួលភាពជោគជ័យ ក្នុងសិល្បៈខ្លាំង គួរឲ្យកត់សម្គាល់ ប៉ុន្តែ​​មិនដែលលេចឮ ឬក៏ធ្លាយ​ដំណឹងស្នេហា ប្រាប់ដល់ទស្សនិកជន​ឡើយ​​។ យ៉ាងណាមិញ ក្នុង​ចំណោម​កំលោះ​សង្ហា​ទាំង​ ១០រូប​នេះ ​សុទ្ធសឹងតែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ ខ្លាំងគួរឲ្យកត់សម្គាល់ ទាំង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្នាត​ធំ​។

តោះ! ​ទៅ​តាម​ដាន​រឿង​រ៉ាវ​ មួយ​ចំនួន​ទាក់​ទង ​ជាមួយ​តារា​សម្ដែង​ទាំង​១០​រូប​ ខាង​ក្រោម​នេះ ​ទាំង​អស់​គ្នា​៖​

១/​ តារាសម្ដែង លោក សាយ សៀរ៉ា ​​គឺ​ជា​តារា​សម្ដែង​មួយ​រូប ​ដែលមានប្រជាប្រិយភាព និងមានភាពជោគជ័យខ្លាំងគួរសមដែរ​ក្នុងសិល្បៈ​។ បើក្រឡេកមកមើល ពីជីវិតផ្ទាល់ខ្លួនវិញ តារារូបនេះ ​មិន​ធ្លាប់​លេច​ឮ​ព័ត៌មាន​អាស្រូវ​ ឬ​រឿង​រ៉ាវ​ស្នេហា​ ជាមួយ​នារី​ណា​ម្នាក់​ឡើយ​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​។ ចំណែក​ឯ​រឿង​​​រក​គូ​ស្រករ​​វិញ​ មក​ដល់​ពេល​នេះ​លោក​មិន​ដែល ​បញ្ជាក់​ប្រាប់​ឡើយ​ថា ​ពេល​ណា​​នឹង​គិត​។

២/ ត្រឡប់​ទៅ​​មើលតារាសម្ដែង និងជាពិធីករ លោក អ៊ុន​ សិទ្ធា ឯណេះ​វិញ​ ក៏មិនខុសពីលោក សាយ សៀរ៉ា ដែរ ពោលគឺហាក់ទទួលជោគជ័យខ្លាំង ក្នុងសិល្បៈ តែលោកមិនធ្លាប់លេចឮ ដំណឹងស្នេហា ជាមួយនារីណាម្នាក់ឡើយ ខណៈកន្លង​មក ​លោក​ធ្លាប់​និយាយ​ថា ​ចំពោះ​រឿង​រ៉ាវ​គូ​ស្រករ​វិញ ​ចាំ​ដល់​អាយុ​៤០​ឆ្នាំ ​ចាំ​គិត​ក៏​មិន​ទាន់​ហួស​ពេល​ដែរ​។ ម្យ៉ាង​ទៀ​ត​ពេល​នេះ​ លោក​ចង់​ទុក​ពេល​វេលា​ ​រក​លុយ​សិន​។​​

៣/ ចំណែក​ឯ​​កំលោះ​សង្ហា​កូន​កាត់​ចិន​ អេឡិច ចាន់ត្រា វិញ​កន្លង​មក ​ធ្លាប់​មាន​ទំនាក់​ទំនង​​ស្នេហា​ យ៉ាង​ស្អិតល្មួត​​ជា​មួយ​​​ ឆៃ លីដាឡែន បាន​មួយ​រយៈ​​ធំ ​​ក៏​លេច​ឮ​ដំណឹង​ថា ​ពួក​គេ​ទាំង​ពីរ​នាក់ ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​។​​ ងាកមកចាប់អារម្មណ៍ការងារសិល្បៈរបស់ តារាដួងនេះវិញ គេសង្កេតឃើញថា លោកក៏មានភាពល្បីល្បាញ និងមានទស្សនិកជន គាំទ្រច្រើន អាចនិយាយបានថា នេះ​ក៏ជាភាពជោគជ័យមួយ សម្រាប់លោកផងដែរ​។

៤/ តាប៊ុយ ជាពិធីករ និងជាអ្នកដឹកនាំកម្មវិធី ទូរទស្សន៍ MYTV ត្រូវបានគេសង្កេតឃើញថា លោកជាតារាមួយដួង ដែលទទួលបានភាពជោគជ័យខ្លាំង ខណៈកម្មវិធី ដែលលោកបានបង្កើតឡើង គឺសុទ្ធសឹងតែមានការគាំទ្រ​។ បើងាកមកចាប់អារម្មណ៍ពីជីវិតស្នេហា តាប៊ុយ មិនធ្លាប់ធ្លាយដំណឹងអាស្រូវ ពាក់ព័ន្ធនឹងរឿងស្នេហា ជាមួយនារីណាឡើយ គឺចាប់តាំងពី​ពេលដែលលោក ប្រឡូកចូលសិល្បៈដំបូង រហូតមកដល់ពេលបច្ចុប្បន្ន​។

៥/ ងាក​មក​ចាប់​អារម្មណ៍​តួ​ឯក​ប្រុស ​ក្នុង​រឿង​ «​មរតក​បេះដូង​​» លោក ភឹម តារាវិបុល​ វិញ ​ទោះ​បី​ជា​មាន​កេរ្តិ៍​បោះ​សំឡេង​ ក្នុង​សិល្បៈ​​ក្ដី ​តែ​បើ​និយាយ​ពី​ព័ត៌មាន​ស្នេហា​វិញ​ មិន​ធ្លាប់​ឮ​ទាល់​តែ​សោះ​។ ចំណែក​ឯ​ព័ត៌មាន​អា​ស្រូវ​វិញ​​រឹត​តែ​គ្មាន​ទៀត​។

៦/​ ​ក្រឡេក​មក​មើល​តួ​ឯក​ប្រុស​ក្នុង​រឿង​ «៣០ថ្ងៃ» ជា សុវណ្ណនរាហ៍​ ឯណេះ​វិញ​​ ការងារសិល្បៈរបស់ តារាដួងនេះ គេសង្កេតឃើញថា លោកក៏មានភាពល្បីល្បាញ និងមានទស្សនិកជន គាំទ្រច្រើន អាចនិយាយបានថា នេះ​ក៏ជាភាពជោគជ័យមួយ សម្រាប់លោកផងដែរ។ បើងាកមកចាប់អារម្មណ៍ពីជីវិតស្នេហា លោក ជា សុវណ្ណនរាហ៍ ក៏​មិន​ធ្លាប់​​លេច​ឮ​ព័ត៌មាន​ស្នេហា​ ពាក់​ព័ន្ធ​ជា​មួយ​នារី​ណា​ឡើយ​​។ ​បើ​និយាយ​ទាក់​ទង​រឿង​ស្នេហា​វិញ​ លោក​​សុំ​មិន​ទាន់​គិត​ ព្រោះ​ចង់​ទុក​ពេល​វេលា​​ប្រឡូក​ ជាមួយ​សិល្បៈ​។

៧/​​ ទោះ​បី​ជា​កំលោះ​សង្ហា​ អេនឌី ថត​រូប​សិច​ស៊ី​ជាមួយ​នារី​ៗ ​​ដែល​មាន​រូប​ស្អាត​រាប់​មិន​អស់​ នៅ​ក្នុង​សិល្បៈ​ក៏ដោយ​ រហូត​មក​ដល់​ពេល​នេះ​ លោក​មិន​ទាន់​មាន​​ដំ​ណឹង​រៀប​ការ​ នៅ​ឡើយ​ទេ​។ យ៉ាងណាមិញ លោកក៏ត្រូវបានទស្សនិកជន ជាច្រើនគាំទ្រលោក ដែលតាមរយៈការគាំទ្រនេះ​ ក៏ជាភាជោគជ័យមួយរបស់លោក ផងដែរ​។

៨/ បើ​និយាយ​ពី​ យូ ឌីស្កូ វិញ​មួយ​រយៈ​នេះ​ លោក​ហាក់​ស្ងប់​ស្ងាត់​ពី​សិល្បៈ​​​ទាំង​ការ​ថត​រឿង​ និង​ថត​ក្នុង​បទ​ចម្រៀង​ ដោយសារតែជំងឺ តែបើកេរ្តិ៍ឈ្មោះលោក ក្នុងសិល្បៈ នៅតែមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង និងមានមហាជនជាច្រើនគាំទ្រ។ ​ចំណែក​ឯ​រឿង​ស្នេហា​វិញ លោកហាក់ស្ងប់​ស្ងាត់​ឈឹង ​តែ​ម្ដង​។​​​

៩/ វិល​ទៅ​កំលោះ​សង្ហា​ថ្ពាល់​ខួច​ លោក លឹម ជាឡាយ កន្លង​មក​ធ្លាប់​​មាន​ទំនាក់​ទំនង​ស្នេហា​ ជាមួយ​​អ្នក​មេម៉ាយ ចាយ​រាង​ កែវ នីសា បានមួយរយៈពេលដែរ​។​​ តែ​មក​ដល់​ពេល​នេះ​ រឿង​រ៉ាវ​ស្នេហា​រវាង​ពួក​គេ​ទាំង​ពី​រ ក៏​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ កំលោះសង្ហា​រូបនេះ ក៏មិនធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងនារីណាម្នាក់ទៀតឡើយ​។ យ៉ាងណាមិញ បើក្រឡេកមកមើល ពីការងារសិល្បៈរបស់ លោក លឹម ជាឡាយ គឺអាចនិយាយថា ជាភាពជោគជ័យមួយហើយ ខណៈតារាប្រុសរូបនេះ តែងតែលេចមុខ ក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ជាពិសេស គឺបានគ្រងតំណែងតួឯកស្ទើរតែ គ្រប់រឿង។

១០/ តារាសម្ដែងរាងខ្ពស់ស្រឡះ ច្រមុះស្រួច លោក រតនៈ ពិសិដ្ឋ ត្រូវបានគេដឹងថា លោកគឺជាតារាមួយដួង ដ៏មានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន​។ ខណៈដែលទទួលបាន ភាពជោគជ័យក្នុងសិល្បៈ ហើយតែតារាដួងនេះ ហាក់មិនអើពើ និងមិនធ្លាប់លេចឮ ពីរឿងអាស្រូវស្នេហា ជាមួយនារីណាម្នាក់សោះ ទាំងក្នុង និងក្រៅសិល្បៈ​៕