(ភ្នំពេញ)៖ គុនខ្មែរក្បាច់គុនចម្រុះ កីឡាករ ផាត់ សូដា ត្រូវបានចាប់ឆ្នោតប៉ះកីឡាករឥណ្ឌូនេស៊ី Elipitua Siregar ខណៈ​កីឡាការិនីចិន Xiong Jing Nan ត្រៀមប៉ះកីឡាការិនីប្រេស៊ីល Samara Santos ដែលជាគូប្រកួតដណ្តើមខ្សែក្រវាត់ ដែលនឹង​ធ្វើឡើងនៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន នាថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីប្រដាល់ One Championship។

សម្រាប់កីឡាករកម្ពុជា ផាត់ សូដា ធ្លាប់ប្រកួតប្រដាល់គុនខ្មែរបានចំនួន ១៧៥ដង ក្នុងនោះឈ្នះ ១៥០ដង ចាញ់ ២៥ដង មិនដែលស្មើ និងក្នុងការប្រកួតប្រដាល់បែបចម្រុះ One Championship រូបគេធ្លាប់ប្រកួតចាញ់ ២ដង រីឯកីឡាករឥណ្ឌូនេស៊ី Elipitua Siregar វិញ ធ្លាប់ប្រកួតឈ្នះ២៨ដង ចាញ់៦ដង ហើយប្រដាល់ One Championship វិញ កីឡាកររូបនេះ​ធ្លាប់ឈ្នះ ១ដងប៉ុណ្ណោះ៕