(ភ្នំពេញ)៖ គុនខ្មែរកីឡាករ រឿម វណ្ណៈ ត្រូវប៉ះកីឡាករថៃ អ៊ីមប៊ុន ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ MX Muay Xtreme នៅថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នំា២០១៨ នាសង្វៀន MX Muay Xtreme ស្ថិតនៅប្រទេសថៃតែម្តង។

រឿម វណ្ណៈ មានវ័យ ២៥ឆ្នាំ ធ្លាប់ប្រកួតឈ្នះ ៣២ដង ចាញ់១៣ដង និងស្មើ ១ដង ដោយប្រកួតចុងក្រោយ បានត្រឹមស្មើជាមួយកីឡាករថៃ ក្នុងកម្មវិធីប្រដាល់ MX Muay Xtreme នេះ ហើយក៏ធ្លាប់ប្រកួតប្រដាល់សកល ដោយឈ្នះកីឡាករថៃ ក្នុងលទ្ធផល ៦ទឹកពេញផងដែរ៕