(ម៉ាឌ្រីដ)៖ អតីតកីឡាករនិមិ្មតរូបនៃប្រទេសប្រេស៊ីល Ronaldo បានឈានដល់ចុះព្រមព្រៀងទិញភាគហ៊ុនចំនួន ៥១% ក្នុងក្លឹប Real Valladolid របស់អេស្ប៉ាញក្នុងសន្និសីទមួយនាទីក្រុងម៉ាឌ្រីដ នាថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ។

សេចក្តីថ្លែងការណ៍របស់ក្លឹបដែលទើបឡើងមកលេង នៅលីគកំពូលអេស្ប៉ាញ La Liga នារដូវកាលនេះវិញដែលត្រូវបានដកស្រង់ដោយ BBC បានបង្ហាញថា «ការមកដល់របស់ Ronaldo គឺដើម្បីសម្រេចគោលដៅរបស់ក្លឹប និងធ្វើឲ្យកីឡាករគ្រប់រូបមានគុណភាពខ្លាំង​ឡើងក្រោមហេតុផល ៤យ៉ាងគឺ ការប្រកួតប្រជែង ភាពខ្លាំង ការប្រែប្រួល និងសង្គមជាតិ»

ទន្ទឹមគ្នានោះ លោក Carlos​ Suarez ប្រធានក្លឹប Real Valladolid ក៏បានថ្លែងឲ្យដឹងដែរថា ការសម្រេចលក់ភាគហ៊ុន ក៏ត្រូវបានធ្វើឡើង ខណៈបុរសវ័យ៤២ឆ្នាំ Ronaldo ក៏ធ្លាប់ជោគជ័យក្នុងក្លឹប Real Madrid ផងដែរ ដោយរូបគេធ្លាប់ ឈ្នះពាន La Liga បាន២ដង និងពាន UEFA Cup ផងដែរជាមួយក្លឹបអ៊ីតាលី Inter Milan បន្ថែមលើការឈ្នះពានឯក ជន Ballon d’Or បាន២ដងក្នុងឆ្នាំ១៩៩៧ និងឆ្នាំ២០០២។

Ronaldo បានចូលលេងឲ្យក្រុមជម្រើសជាតិសាំបាប្រេស៊ីល ចំនួន៦២ប្រកួត ហើយក៏ជាអ្នកស៊ុតចូលទាំង ២គ្រាប់ពេល ពេលយកឈ្នះអាល្លឹម៉ង់ ២-០ នៅវគ្គផ្តាច់ព្រ័ត្រឈ្នះពាន World Cup 2002 និងជាតួអង្គសំខាន់ជួយឲ្យក្រុមរហស្សនាម សាំបា ឈ្នះជើងឯក World Cup 1994 ផងដែរ មុនពេលរងជើងឯកទៀតនៅឆ្នាំ១៩៩៨ ដោយចាញ់ម្ចាស់ផ្ទះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ៕