(ភ្នំពេញ)៖ ក្រោយមានជនជាតិថៃ បង្ហោះសារ ថាខ្មែរជាប្រទេស កង្វះការអប់រំ និងជាប្រទេសក្រីក្រ បំផុតនៅក្នុងអាស៊ាន ខណៈដែលកំពុងតែផ្ទុះរឿងល្ខោនខោល ពេញបណ្ដាញសង្គមហ្វេសប៊ុក ស្រាប់តែ អ្នកនាង ខាត់ សុខឃីម ហាក់ទ្រាំ​នៅស្ងៀមមិនបាន ទាំង​ដែលពូជថៃមួយនេះមកដៀលខ្មែរបែបនេះ ទាំងដែលពូជខ្លួនជាចោរចាំលួចតែវប្បធម៌របស់គេ ក៏អ្នកនាងព្រលះយ៉ាងចាស់ដៃ ដល់ជនជាតិថៃនោះទៅវិញ ភ្លាមៗតែម្ដង ។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុក ផ្លូវការរបស់អ្នកនាង​ ខាត់ សុខឃីម បានសរសេរសារ បង្ហោះព្រលះដល់ជនជាតិថៃ ដែលដៀលខ្មែរនោះវិញថា «អរគុណដល់ញាតិជិតខាង ដែលរំលឹកដល់ខ្ញុំ ថាប្រទេសខ្ញុំ កំពុងខ្វះខាតច្រើន ពិតប្រទេសខ្ញុំ ជួបសង្រ្គាមជាបន្តបន្ទាប់ រាប់ឆ្នាំទើបតែងើបរួចមកបាន ប្រទេសខ្ញុំក្រទ្រព្យ តែប្រទេសខ្ញុំ មិនក្រចារិត ប្រជាជនជាតិខ្ញុំ មិនលួចវប្បធម៌ របាំ ឬសិល្បៈរបស់អ្នកណា មកធ្វើជារបស់ខ្លួនទេ ព្រោះដូនតាជាតិខ្ញុំបន្សល់ទុក វប្បធម៌ អរិយធម៌អោយច្រើនណាស់ តែមានញាតិជិតខាងដូច អ្នកឯងនេះ មកលួចយកទៅបែបធ្វើជា វប្បធម៌ខ្លួន យ៉ាងណាក៏ល្ខោនខោល ដិតដាមជាប់បេះប្រជាជនខ្មែរ ហើយ ទោះអ្នកលួចបាន ឫមិនបាន យ៉ាងណាក្តី ក៏ខ្ញុំនៅប្រកាន់ខ្ជាប់ថា សិល្បៈល្ខោនខោល ជាទ្រព្យរបស់ខ្មែរដែរដូនតាទុកអោយ»

អ្នកនាង បានបន្តទៀតថា «ពាក្យច្រណែន គួរទុកប្រើលើពូជសាសន៍អ្នកវិញទើបត្រូវ គេមិនមែនប្រើលើម្ចាស់របស់ទេ ផ្ញើទៅញាតិជិតខាងប្រទេសផង សូមអភ័យទោស បើប៉ះពាល់អារម្មណ៍ងអ្នកណាម្នាក់ បញ្ជាក់តែ​មិនមែនសុំទោសពូជសាសន៍ លួចចំឡងនោះទេ ល្ខោនខោលជារបស់ល្ខោនខ្មែរ»

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានសម្ដែងនៅការពេញចិត្តជាខ្លាំង ក្រោយឃើញសាររបស់ តារាចម្រៀងស្រីពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានដៀលទៅកាន់ថៃ ដែលជាពូជចាំលួចប្លន់ពីគេមួយនេះ យ៉ាងចាស់ដៃវិញ៕