​​​​​​​​​​​​​​​​​​​(ភ្នំពេញ)៖ កញ្ញា ណា សាឌី ដែលធ្លាប់មាន រឿងរ៉ាវប៉ះពាល់កេរ្តិ៍ឈ្មោះរបស់នាងកន្លងមក តែកញ្ញាហាក់បីមិនដែលបានបកស្រាយអោយបានឆ្បាស់លាស់ ចំពោះមុខអ្នកសារព័ត៌មានឡើយនៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ កញ្ញា ណា សាឌីបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីស្រាយនូវចម្ងល់របស់ទស្សនិកជន ជុំវិញនូវបញ្ហាទាំងនេះ។ ក្នុងនោះផងដែរ តាមរយៈសំណួររបស់ពិធីករក្នុងកម្មវិធី សាឌី បានបញ្ជាក់ថា ការបាត់វត្តមាននាងមួយរយៈពីសិល្បៈ ក្រោយផ្ទុះរឿងនេះ មិនមែននាងខ្លាចអ្នកព័ត៌មាននោះទេ បើនិយាយឱ្យចំ គឺទុករឿងនេះឱ្យស្ងាត់មួយរយៈសិន។

ជាការកត់សម្គាល់ កញ្ញា ណា សាឌី គឺជាតារាស្រីពិធីការនីមួយដួងដែលមានភាពលេចធ្លោរខ្លាំងក្នុងចង្កោមសិល្បៈ បើទោះបីជាតារាស្រីរូបនេះ មិនធ្លាប់ទទួលសម្តែងភាពយន្តភាគ ឬដុំក្តី។  ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញាសាឌី បានថ្លែងថា «នាងមិនទាន់ទទួលសម្តែងខ្សែភាពយន្តនោះទេ ព្រោះយកពេលចំណាយជាមួយនឹងការរៀនសូត្រ ហើយបើការទទួលសម្តែងវិញ គឺមានតែប្រភេទរឿងខ្លីមួយរឿង និងថត MV មួយប៉ុណ្ណោះ»។ តែយ៉ាងណាក្តីចម្រៀង MV មួយបទ ដែលនាងបានចូលរួមសម្តែង មានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់ ឱ្យបងខូចចិត្ត» មានការផ្ទុះខ្លាំង នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងរឿងរ៉ាវ បាត់មុខមួយរយៈ ក្រោយផ្ទុះរឿងអាស្រូវ ស្រោចលើកេរ្តិ៍ឈ្មោះ ពិធីការិនីស្រី ញញឹមស្រស់ កញ្ញា ណា សាឌី បានថ្លែងថា «ការបាត់មុខ មិនមែននាងខ្លាចរអាជាមួយនឹងអ្នកព័ត៌មាននោះទេ គឺចង់ឱ្យរឿងនេះស្ងប់ស្ងាត់ទើបបង្ហាញមុខ ព្រោះថាពេលដែលមានរឿងបែបនេះ ចំពោះខ្លួន គឺត្រូវស្ងាប់នឹងបាត់មុខមួយរយៈសិន ទោះបីជានាងបានធ្វើ ឬមិនបានធ្វើរឿងហ្នឹងក៏ដោយ ព្រោះពេលនោះ បើនាងនៅមានសកម្មភាពធម្មតា ក៏មានអារម្មណ៍ថា ខ្មាសគេដែរ គឺអត់សប្បាយចិត្ត បើនិយាយទៅ រឿងនេះដូចជាមិនសំខាន់អីចំពោះនាងទេ ហើយពេលនេះសារព័ត៌មានមិនចុះ ព្រោះនាងគ្មានប្រតិកម្មអ្វីនឹងរឿងនោះ»

នាងបន្តថា «សម្រាប់មហាជន គេធ្វើការគិតវិនិច្ឆ័យ ថាតើនាងសមជាមនុស្សដូចដែលគេ ផ្ទុះហ្នឹងដែរអត់? នាងសង្កត់ធ្ងន់ថា បើនាងជាមនុស្សដូចគេនិយាយមែន នាងមិនមែនមានមុខមកដល់សព្វថ្ងៃ និងមិនអាចឈរនៅទីនេះបាន មានអ្នកគាំទ្រច្រើនដូចសព្វថ្ងៃនេះទេ បើនាងធ្វើបែបនេះមែន ប្រាកដជាមានអ្នកស្អប់នាងច្រើន»

យ៉ាងណាមិញ ដើម្បីឱ្យជ្រាប់ថា កញ្ញា ណា សាឌី និយាយអ្វីខ្លះក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖