(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ឡុង ឡា ឈ្នះកីឡាករថៃ Natthachai ជាការប្រកួតក្នុងប្រភេទទម្ងន់ ៥៩គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ MX Muay Xtreme ដែលការប្រកួតធ្វើឡើងក្នុងសង្វៀន MX Xtreme កាលពីរាត្រីថ្ងៃសុក្រ ទី ៣១ ខែសីហា ឆ្នាំ ២០១៨។
គិតត្រឹមការប្រកួតចុងក្រោយនេះសម្រាប់កីឡាករ ឡុង ឡា ធ្លាប់ប្រកួតឈ្នះ ៣១ដង ចាញ់១៥ដង មិនដែលស្មើ រីឯកីឡាករថៃ Natthachai ធ្លាប់ប្រកួតឈ្នះ ២៦ដង ចាញ់១០ដង មិនដែលស្មើ។
ក្នុងការប្រកួតរវាងកីឡាករទាំងពីរបានបើការវាយសម្រុកទៅវិញទៅមក កីឡាករ ឡុង ឡា បានវាយឲ្យកីឡាករថៃ ដួល ២ដងដូចគ្នា ក្នុងទឹកទី១ នឹងទឹកទី២ ការប្រកួតត្រូវបានបន្តចូលទឹកទី៣ ដែលជាទឹកចុងក្រោយ កីឡាករនៅតែធ្វើបានល្អ ដោយលោកអជ្ញាកណ្តាលបានផ្តល់ពិន្ទុឲ្យកីឡាករកម្ពុជា ឡុង ឡា ឈ្នះកីឡាករថៃ Natthachai ដោយពិន្ទុ៕