(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមថ្មីលោក Keisuke Honda ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ដោយមានសមាជិក ២៣នាក់ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាសប្ដាហ៍ក្រោយ។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ដែលធ្លាប់ស៊ុតបំប៉ោងសំណាញ់ក្រុមម៉ាឡេស៊ី ២គ្រាប់ជួបគ្នាក្នុងពាន AFF Champioship 2016 គឺគ្មានវត្តមានក្នុងបញ្ជីឈ្មោះរបស់គ្រូបង្វឹកថ្មីខាងលើឡើយ។ រីឯកីឡាករក្នុងបញ្ជីទាំង ២៣នាក់ រួមមានក្លឹបណាហ្គាវើល ៤នាក់, ក្រសួងការពារជាតិ ៤នាក់, ភ្នំពេញក្រោន ៤នាក់, បឹងកេត ៣នាក់, វិសាខា ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ប៉ូលិស ១នាក់ និងម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន ដែលកំពុងលេងឲ្យក្លឹប Terengganu FC នៃលីគកំពូលម៉ាឡេស៊ី។

ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ២៣នាក់ ដែលសហព័ន្ធទើបបញ្ចេញនាព្រឹកនេះ៖