(ភ្នំពេញ)៖ នៅថ្ងៃនេះ ទឹម រដ្ឋា បានជួបនូវរឿងរ៉ាវមួយ ដោយតារាស្រីរូបនេះ ត្រូវបានប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ ខណៈដែលកំពុងធ្វើដំណើរតាមដងផ្លូវ។ ផ្ទុយមកវិញ ទឹម រដ្ឋា ទោះបីជាត្រូវអស់លុយថ្លៃផាកពិន័យក៏ពិតមែន ប៉ុន្តែនាងបែរជាបង្ហាញនូវភាពរីករាយទៅវិញ។

ជាក់ស្ដែង ដោយកញ្ញា ទឹម រដ្ឋា បានសរសេររៀបរាប់ នៅក្នុងគណនីហ្វេសប៊ុកខ្លួន ទាំងអារម្មណ៍រីករាយថា «​ប៉ូលិសចាប់​មិនសំខាន់ បើសិនជាយើងខុស តែអ្វីដែលសំខាន់ គឺការនិយាយស្ដីរបស់លោកប៉ូលិសម្នាក់នេះ ជាមួយនឹងប្រជាពលរដ្ឋ គឺមានសុជីវធម៌ និងគួរឲ្យគោរព។ ខ្ញុំសង្ឃឹមថា លោកពូៗប៉ូលិសចរាចរណ៍ទាំងអស់ នៅក្នុងស្រុកខ្មែរ គួរយកគំរូតាមគាត់​»

គួរបញ្ជាក់ថា កញ្ញា ទឹម រដ្ឋា ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ ខណៈបច្ចុប្បន្ននាងកំពុងមានភាពមមាញឹក ជាមួយ​នឹងអាជីពជាអ្នកសិល្បៈ ដោយក្នុងនោះ នាង​រវល់នឹងការថតខ្សែភាពយន្តជាច្រើន មិនតែប៉ុណ្ណោះថែមទាំង​ធ្វើជាតារាបង្ហាញម៉ូត ឲ្យក្រុមហ៊ុនធំៗមួយចំនួនទៀតផង ប៉ុន្តែបើងាកមករកជីវិតឯកជនរបស់នាងវិញ តារាសម្តែងរូបនេះហាក់មានភាពផ្អែមល្ហែមជានិច្ច ជាមួយនឹងគូស្នេហ៍ជាជនជាតិបរទេស ជាបន្តបន្ទាប់៕