(អាមេរិក)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ស្វាមីរបស់ Margot Robbie គឺ Tom Ackerley បានសម្តែងការប្រច័ណ្ឌ និងចង់ឲ្យ Brad Pitt នៅឆ្ងាយពីភរិយា បន្ទាប់ពីលេចឮដំណឹងចចាមអារ៉ាមថា តារាសម្តែងប្រុសរូបនេះចាប់អារម្មណ៍នឹង Margot ។

Tom និង Margot បានរៀបការនឹងគ្នាក្នុងខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែល្បីថាផលិតករ "I, Tonya" រូបនេះបែរជាសម្តែងក្តីព្រួយ បារម្ភរបស់លោកចំពោះភរិយាដោយមិនចង់ឲ្យនាងមានទំនាក់ទំនងជាមួយអតីតស្វាមី Angelina ទេ។ កន្លងមក មានការចុះផ្សាយថា Brad Pitt ធ្លាប់មានប្រវត្តិស្នេហាជាមួយតារាស្រីជាច្រើនដែលមិនក្រោម៩នាក់ឡើយហើយថ្មីៗ នេះស្រាប់តែអ្នកគាំទ្រម្នាក់បាននិយាយប្រាប់ទស្សនាវដ្តីមួយថា ពេលនេះ Brad Pitt កំពុងតែចាប់អារម្មណ៍ Margot សូម្បីតែតារាសម្តែងប្រុស Leonardo DiCaprio ក៏លួចពេញចិត្តនាង Margot ដែរ។

បើទោះជាមានការលេចឮដំណឹង បែបនេះក្តីក៏គេនិយាយថា Brad Pitt គោរពជីវិតគ្រួសាររបស់ Margot ហើយលោកក៏មិនបានគិតអ្វីដូចដែលព័ត៌មាន ចុះផ្សាយដែរ។ គួរបញ្ជាក់ថា ពេលនេះ Brad Pitt កំពុងនៅតតាំងរឿងក្តីជាមួយ Angelina ក្នុងករណីសុំសិទ្ធិមើលថែកូន ហើយគម្រោងថតខ្សែភាពយន្តរបស់លោកនិង Margot មិនសូវជាបានថតទេ ខណៈដែលខ្សែភាពយន្តនេះចាប់ផ្តើមថត នៅដើមរដូវក្តៅនេះបន្ទាប់ពី Leonardo បានបង្ហោះរូបថតទៅ Instagram របស់លោកនិង Brad Pitt កាលពីថ្ងៃទី២៧ ខែមិថុនា ដោយសរសេរថា "First look. #OnceUponATimeInHollywood"៕