(បរទេស)៖ វីដេអូចម្រៀងថ្មី ដែលតារាស្រីអាមេរិកពីររូប Lady Gaga និង Ariana Grande បានសហការណ៍ជាមួយគ្នានោះ ត្រូវបានបញ្ចេញជាផ្លូវការហើយ។ វីដេអូចម្រៀងនេះ បញ្ចេញមិនទាន់បាន ១០ម៉ោងផង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ខណៈបច្ចុប្បន្នមានអ្នកចូលទស្សនារហូតដល់ ជាង១០លាន ដងទៅហើយ និងឈរលំដាប់ទី១ មានអ្នកទស្សនាច្រើនជាងគេលើ Youtube។

ជាការគត់សម្គាល់ ចម្រៀងថ្មីរបស់តារាសិចសុី Lady Gaga និង Ariana Grand មានចំណងជើងថា «Rain On Me»។ បទនេះត្រូវបានគេដឹងថា ជាចម្រៀងទី៤ ក្នុងចំណោមចម្រៀងទាំង១៦បទ ក្នុងអាល់ប៊ុមថ្មី Chromatica របស់ Lady Gaga។

នៅក្នុងឆ្នាំ២០២០ នេះកំពូលតារាចម្រៀង Lady Gaga បានសហការណ៍ច្រៀងជាមួយតារាចម្រៀងជាច្រើនរូប ក្នុងនោះដូចជា Elton John, Ariana Grand, និង BLACKPINK ដែលជាក្រុមតារាស្រី K-POP។

តាមរយៈកិច្ចសម្ភាសន៍នៅស្ថានីយវិទ្យុមួយ Lady Gaga បាននិយាយថា មូលហេតុដែលនាង សហការណ៍ជាមួយ Ariana Grande និង BLACKPINK គឺដោយសារតែចង់ធ្វើជាអ្នកនាំផ្លូវ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ នូវទេពកោសល្យរបស់ Ariana Grande និង ក្រុម BLACKPINK៕