(បរទេស)៖ មានសំនួរជាច្រើនចោទសួរ ថាតើខ្សែភាពយន្តរឿងហូលីវូដអាចនឹងបើកដំណើរការជាធម្មតាឡើងវិញនៅពេលណា បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩? តើការសម្ភោធខ្សែភាពយន្តថ្មី ក៏ដូចជាកម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យ តើវានឹងត្រូវប្រព្រឹត្តិឡើងយ៉ាងដូចម្ដេច? នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនឡូសអាន់ជឺឡេស បានធ្វើការរៀបចំគម្រោងប្លង់ព្រំក្រហម ដើម្បីបង្ហាញពីការលេចរូបរាងឡើង សម្រាប់ខ្សែភាពយន្តហូលីវូតនាពេលអនាគត។ តាមរយៈខ្សែវីដេអូ យើងអាចសង្កេតឃើញថា មានបច្ចេកវិទ្យាទំនើបថ្មីៗជាច្រើនក្នុងនោះរួមមានបន្ទះកញ្ចក់ «ភ្លិចស៊ី» អាចឲ្យតួអង្គនីមួយៗមានភាពងាយស្រួល សម្រាប់ធ្វើការចុចនិយាយផ្ដល់កិច្ចសម្ភាសន៍ផ្ទាល់ ជាមួយអ្នកសារព័ត៌មានតាមរយៈវីដេអូខលផងដែរ។ យោងទៅតាមស្ថានភាពបច្ចុប្បន្ន មនុស្សជាច្រើនយល់ថា ការរក្សាគម្លាតរស់នៅចម្ងាយពីគ្នានេះ អាចនឹងក្លាយជារឿងធម្មតាទៅវិញ សម្រាប់ឧស្សាហកម្មខ្សែភាពយន្តហូលីវូដដ៏ធំនេះ៕