(កាតាឡាំង)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សមាជិកក្រុមBarcelona ទាំងអស់បានព្រមព្រៀងកាត់ប្រាក់ខែប្រមាណ ៧០% ក្នុងការជួបទប់លំនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្លិប គ្រាដែលការប្រកួតត្រូវបានពន្យារពេល ដោយសារវិបត្តិវីរុសឆ្លង COVID-19 ក្នុងសកលលោក។

ជាមួយគ្នានោះ ប្រធានក្រុម Lionel Messi បាននិយាយថា «សម្រាប់កីឡាករទាំងអស់ត្រូវតែធ្វើការស្វែងរកមធ្យោបាយជួយក្លិប ក្នុងពេលពន្យារពេលការប្រកួតដោយបញ្ហានេះ»

នេះជាការសម្រេចចិត្តមួយដែលត្រូវបានធ្វើឡើងស្របទៅនឹងក្រុមខ្លាំងរបស់អុីតាលី Juventus ដែលបានព្រមព្រៀងកាត់ប្រាក់ខែរយៈពេល ៤ខែបន្ទាប់ផងដែរ ដើម្បីជួយក្លិបក្នុងអំឡុងជួបវិបត្តិ Covid-19 ដូចគ្នា។

បច្ចុប្បន្នប្រទេសអេស្ប៉ាញ មានប្រជាជនប្រមាណ ៧,៣៤០នាក់បានស្លាប់ដោយសារ COVID-19 ក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុប ហើយការកាត់បន្ថយបប្រាក់ខែនេះ ក៏មានការរួមចំណែកពីសមាជិកកីឡាករបាល់បោះអាជីពនៃក្លិបនៅតំបន់កាតាឡាំងនេះដែរ៕