(ក្រុងរ៉ូម)៖ លោក Maurizio Sarri និងកីឡាករទាំងអស់នៃក្លិប Juventus ទាំងអស់ សុទ្ធសឹងតែព្រមព្រៀងក្នុងការកាត់ប្រាក់ខែរយៈពេល ៤ខែ ក្នុងអំឡុងលីគសម្រាក ដោយសារជួបវិបត្តិជំងឺ Covod-19 រីករាលដាលខ្លាំងជុំវិញពិភពលោកនាពេលបច្ចុប្បន្ន។

គ្រប់កីឡាករទាំងអស់ត្រូវបានផ្អាកប្រកួតជាបណ្តោះអាសន្នសិន យ៉ាងហោចណាស់ក៏ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ផងដែរ។

ក្នុងនោះដែរ ក៏មានកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងកីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey ក៏យល់ក្នុងការកាត់ប្រាក់ពលកម្មក្នុងខែមីនា មេសា ឧសភា និងខែមិថុនាដូចៗគ្នាទៅនឹងកីឡាករឯទៀតក្នុងក្លិបសេះបង្កង់នេះដែរ ដ្បិតក្លិបនេះកំពុងនាំមុខកំពូលតារាង Serie A ត្រឹម ១ពិន្ទុពី Lazio ក៏ដោយ។

ដូចគ្នានោះដែរ កីឡាករនៃក្លិបដទៃទៀតមានដូចជា Bayern Munich និង Borussia Dortmund ដែលស្ថិតនៅក្នុង Bundesliga របស់អាល្លឺម៉ង់សុទ្ធតែយល់ព្រមកាត់ប្រាក់ពលកម្មដែរ និងលោក Pep Guardiola បានបរិច្ចាគទឹកប្រាក់ ១លានផោន ដើម្បីសហព័ន្ធបាល់ទាត់អេស្ប៉ាញក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នេះដែរ៕