(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មានក្លិបបាល់ទាត់ធំៗ៤ ដែលមកពី ៣លីគកំពូល ក្នុងនោះមាន Real Madrid, FC Barcelona របស់អេស្ប៉ាញ រួមជាមួយក្លិប Arsenal របស់អង់គ្លេស និងក្លិប Bayern Munich បានកំពុងតែប្រជែងទិញយកខ្សែការពារ Dayot Upamecano របស់ក្រុម RB Leipzig ដែលស្ថិតក្នុងលីគ Bundesliga របស់អាល្លឺម៉ង់។

តាមការបង្ហាញខាងលើនេះ កីឡាករខ្សែការពារកណ្តាល Dayot Upamecano បានកំពុងតែស្ថិតក្នុងតម្លៃផ្ទេរប្រមាណ ៥៥លានផោន ដែលស្មើនឹង ៦៨ម៉ឺនដុល្លារ ក្នុងកិច្ចសន្យាព្រមព្រៀងលក់ចេញនៅទីផ្សារដោះដូនៅរដូវក្តៅខាងមុខ ខណៈខ្សែការពាររូបនេះត្រូវបានក្លិប RB Leipzig នាំយកមកពីក្លិប RB Salzburg ត្រឹមតែ ១០លានអឺរ៉ូតែប៉ុណ្ណោះ។

បច្ចុប្បន្នបរុសវ័យ ២១ឆ្នាំសញ្ជតិបារាំង Dayot Upamecano បានកំពុងតែបង្ហាញខ្លួនបាន ៧៦ប្រកួត រកបាន ៣គ្រាប់និង ២៩ប្រកួតក្នុងរដូវកាលនេះ ហើយកីឡាកររូបនេះនឹងត្រូវធ្វើការសម្រេចចិត្តលើអនាគតរបស់គេ បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០៕