(ប៊ែលឡារូស)៖ ព្រឹត្តិការណ៍បាល់ទាត់ Premier League នៃប្រទេសប៊ែលឡារូសនៅប្រកួតធម្មតា បើទោះបីជាវីរុសផ្លូវដង្ហើម Covid-19 កំពុងរីករាលដាលខ្លាំងក៏ដោយនៅជុំវិញពិភពលោក គ្រាដែលលីគផ្សេងៗផ្អាកអស់ហើយនោះ។

ប៊ែលឡារូស ជាប្រទេសមួយដែលស្ថិតនៅទ្វីបអឺរ៉ុបដែលមានចំនួនចំនួនអ្នកឆ្លងបានកើនច្រើនជាង ១០០ករណី ដោយពុំទាន់មានអ្នកស្លាប់នៅឡើយទេរហូតមកទល់នឹងពេលនេះ គ្រាដែលប្រទេសមួយចំនួនធំនៅតំបន់នេះបានបិទព្រំដែន និងស្នើឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះផងនោះ។

លោក Alexander Lukashenko អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់ប្រទេសប៊ែលឡារូសបានថ្លែងថា ការប្រកួតនឹងបន្តធ្វើទៅតាមកាលវិភាគដដែល បើទោះបីជាអ្នកគាំទ្រមានការធ្លាក់ចុះដោយសារ Covid-19 ក៏ដោយ។ ការសម្រេចបន្តលេងនេះ ក៏ដើម្បីជួយសង្រ្គោះដល់ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ជាង ១០ប្រទេសផងដែរដោយរួមមាន រុស្ស៊ី អ៊ីស្រ្តាអែល និងឥណ្ឌាជាដើម ដែលកំពុងបាត់បង់ការការទស្សនាលីគដទៃទៀតនោះ៕