(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យសម័យថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ថ្មីៗនេះ បានបញ្ចេញនូវបទចម្រៀងមួយបទទៀតហើយ មានចំណងជើងថា «ស្រីៗគ្នាយើង» ដែលបានបង្ហាញពីភាពវ័យឆ្លាត និងភាពរហ័សរហួនរបស់ស្រ្តីសម័យថ្មី ពោលគឺមិនដូចទៅនឹងស្រ្តីសម័យបុរាណ ដែលពាក្យចាស់តែងពោលថា «ស្រីៗវិលចង្ក្រានមិនជុំ» នោះទេ។

បទថ្មីរបស់ តន់ ច័ន្ទសីម៉ា នៅក្នុងផលិតកម្ម Calaxy Navatra ទើបតែបង្ហោះក្នុងបណ្ដាញសង្គមត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន ជាពិសេសបទនេះ ក៏ត្រៀមសម្រាប់រាំលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ផងដែរ។

បទ «ស្រីៗគ្នាយើង» ជាការនិពន្ធទំនុកច្រៀង ព្រមទាំងដឹកនាំសម្តែង ដោយលោក យឹម តាស្រង់ និងនិពន្ធ Melody ដោយលោក ពុធ មិថុនា។ បទ «ស្រីៗគ្នាយើង» បានផ្ដិតយករូបភាពយ៉ាងត្រជាក់ភ្នែក ក្នុងបរិវេណផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា ក្នុងនោះអត្ថន័យនៃបទចម្រៀង ក៏បានបង្ហាញពីការទិញទំនិញធម្មជាតិពិតៗ របស់ស្រ្តីខ្មែរ ដែលបានជ្រើសរើសយកផ្សារធម្មជាតិនេះ​។

ចង់ដឹងថាបទ «​ស្រីៗគ្នាយើង» បានក្បាច់រាំរស់រវើក និងអត្ថន័យបង្ហាញពីស្រ្តីយ៉ាងណា សូមសណ្ដាប់ទាំងអស់គ្នា៖