(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២៨ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ Callum Hodson Odoi ដែលសមាជិកកីឡាករក្លិប Chelsea របស់លីគអង់គ្លេស នៅពេលនេះបានជាសះស្បើយពីវីរុស COVID-19 ហើយក្រោយសម្រាក់ព្យាបាលជាច្រើនសប្តាហ៍មកនេះ។

បើតាមការឲ្យដឹងពីអ្នកចាត់ការទូទៅក្រុមលោក Frank Lampard នៃក្លិនតោខៀវ Chelsea សម្រាប់កីឡាករសញ្ជាតិអង់គ្លេស Callum Hodson Odoi ដែលមានវ័យ ១៩ឆ្នាំជាខ្សែប្រយុទ្ធបានជាសះស្បើយហើយ ខណៈរូបគេគឺជាជនរងគ្រោះដែលបានធ្វើតេស្តវិជ្ជមានលើវីរុសCOVID-19 ដំបូងគេក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស នាដើមខែមីនានេះ។

ហើយលោក Frank Lampard បានបង្ហាញអារម្មណ៍ទៅកាន់កូនក្រុមថាលោកពិតជាសប្បាយចិត្តដែល Callum Hodson Odoi មិនបានជួបបញ្ហាធ្ងន់ធ្ងរហើយបានដែលអាចឆ្លងផុតបញ្ហានេះ គ្រាដែលក្រុមតោខៀវកំពុងតែឈរនៅលេខរៀងទី ៤មាន ៤៨ពិន្ទុបណ្តោះអាសន្នហើយកីឡាករ Callum Hodson Odoi បង្ហាញខ្លួនបាន ១៧ប្រកួតរកបាន ១គ្រាប់ក្នុងរដូវកាលនេះ៕