(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ Thesun នាថ្ងៃទី ២៦ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស បានចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ នាំយកកីឡាករខ្សែការពារកណ្តាល Chris Smalling នៅរដូវកាលទីផ្សាដោះដូកីឡាកររដូវក្តៅពីក្លិបបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកីឡាកររូបនេះបានផ្ទេទៅកាន់ក្លិប AS Roma របស់លីគអីតាលី ។

ក្រុម Arsenal ដែលកំពុងតែមានដឹកនាំដោយលោក Mikel Arteta បាននឹងកំពុងតែធ្វើសំណើទៅកាន់ក្រុម Man Utd ដែលគូប្រជែងក្នុងលីគ Premier League ដើម្បីស្វែងរកកិច្ចព្រមព្រៀមចំពោះខ្សែការពារកណ្តាល Chris Smalling ខណៈក្រុមដែលដឹកនាំដោយលោក Ole solskjaer បានដាក់តម្លៃប្រមាណ ២៥លានផោនដែលស្មើនិង ៣០ម៉ឺនដុល្លារ ដែលជាតម្លៃត្រូវពិចារណារបស់កាំភ្លើងធំ ក្នុងការស្នើរកតម្លៃទាបជាងនេះ។

សម្រាប់បុរសវ័យ ៣០ឆ្នាំសញ្ជាតិអង់គ្លេស Smalling បានផ្ទេទៅកាន់ក្លិបអីតាលី AS Roma នៃលីគកំពូល Serie A ក្នុងតម្លៃខ្ចីជើងប្រមាណតែ ៣លានអឺរ៉ូស្មើនិងជាង ៣លានដុល្លាងក្រោយចំណាយពេលប្រមាណ ១០ឆ្នាំ ជាមួយក្រុមបិសាចក្រហមដោយបង្ហាញខ្លួនបាន ៣២៣ប្រកួតជាមួយក្លិប Man Utd ខណៈបច្ចុប្បន្នលេងបាន ២១ប្រកួតនិងរកបាន ២គ្រាប់នៅលីគអីតាលី៕