(ម៉ាឌ្រីដ)៖ កីឡាករអ្នកចាំទីដៃទី១ David De Gea ដែលស្ថិតក្នុងក្រុមបាល់ទាត់អង់គ្លេស Manchester United បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ២៧០,០០០ផោន ទៅកាន់អេស្ប៉ាញ ក្នុងការរួមចំណែកទប់ស្កាត់បញ្ហាវិរុសឆ្លង COVID-19 ក្នុងពេលបច្ចុប្បន្ន។​ នេះបើតាមការចេញផ្សាយដោយ Thesun នាថ្ងៃទី ២៦ខែមីនា ឆ្នាំ២០២០។

ហើយនេះក៏មិនមែនជាលើកទី ១នោះទេដែលអ្នកចាំទីឆ្នើមរបស់អេស្ប៉ាញ ដែលាបានបង្ហាញក្តីបារម្ភទៅកាន់ប្រជាជនខ្លូននៅពេលជួបវិបត្តិ ហើយនៅ​បច្ចុប្បន្នរូបគេក៏បានស្ថិតក្នុងចំណោមកីឡាករឆ្នើម ដែលបានបរិច្ចាគ មាន Messi , Ronaldo , Robert Lewandowski និងលោក Pep Guardiola ក្នុងរួមចំណែកទប់ស្តាក់បញ្ហារ COVID-19នេះ។

បុរសវ័យ ២៩ឆ្នាំ David De Gea ត្រូវបានបរិច្ចាគថវិការទៅកាន់អាជ្ញាធអេស្ប៉ាញ ជាសម្ងាត់ទៅកាន់ទីក្រុមម៉ាឌ្រីដ ដែលជាទីកន្លែងកំណើតដែលបច្ចុប្បន្នកំពុងជួបបញ្ហាខ្លាំង ក្នុងចំណោមបណ្តាទីក្រុងនៅតំបន់អឺរ៉ុប ខណៈការបរិច្ចាគនេះក៏ត្រូវបានបង្ហាញជាសារធារណៈ ដោយលោកស្រី Isabel Diaz Ayuso ដែលជាប្រធានសមាគមន៍នាទីក្រុងម៉ាឌ្រីដ៕