(ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២៧ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់អតីតអ្នកចាត់ការដែលបានដឹកនាំក្រុមជម្រើសជាតិបារាំង ឈ្នះជើងឯកពានរង្វាន់ UEFA European Championship 1984 លោក Michel Hidalgo នៅពេលនេះបានទទួលមរណៈភាពក្នុងវ័យ ៨៧ឆ្នាំនាថ្ងៃទី ២៦ខែមីនាម្សិលមិញនេះ។

សម្រាប់ស្ថានភាពជំងឺរបស់លោក Michel បានកើតឡើងជាច្រើនឆ្នាំមកហើយក្នុងនោះក្រុមគ្រួសារក៏បានប្រាប់ទៅកាន់វិទ្យុបារាំងថា លោក Michel ទទួលមរណៈភាពក្នុងផ្ទះនាទីក្រុង Marseille ខណៈលោកមានសញ្ជាតិបារាំង ដោយបានចាប់កំណើតនៅថ្ងៃទី ២២ខែមីនា ឆ្នាំ១៩៣៣ និងបានក្លាយជាកីឡាករអាជីបចាប់តាំងពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦៦ និងបង្ហាញខ្លួនលើទីលានបានចំនួន ៧៣៨ប្រកួតចំណោម ៣ក្លិបនិងរកបានតែ ១២៤គ្រាប់ក្នុងនិងស្ថិតក្នុងកក្រុមជម្រើសជាតិបារាំង បានតែ ១លើកប៉ុណ្ណោះនៅឆ្នាំ១៩៦២។

ហើយបានក្លាយខ្លួនជាអ្នកចាត់ការក្លិបចាប់ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ១៩៦៩ និងឡើងជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនៅអំឡុងឆ្នាំ ១៩៧៦ដល់១៩៨៤ និងបន្តទៅដឹកនាំក្រុម Marseille នៅឆ្នាំ ១៩៨៦ដល់១៩៩១ ដែលមានតួនាទីជាគ្រូបច្ចេកទេស៕