(សេអ៊ូល)៖ បទចម្រៀង «DDU-DU-DDU-DU» របស់ BLACKPINK ទទួលបានអ្នកចូលមើលក្នុង Youtube បានរហូតដល់ ១.១ ពាន់លានដង ក្នុង​រយៈពេលប្រហែល ១ឆ្នាំ ៩ខែ ៨ថ្ងៃ ចាប់តាំងពីបទនេះបានបញ្ចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច ម៉ោងនៅកូរ៉េខាងត្បូង។ នេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីរបស់ BLACKPINK ផ្ទាល់ និងក្រុមចម្រៀងនៅក្នុងវិស័យ K-pop។

គួរជម្រាបថា បទ «DDU-DU-DDU-DU» គឺជាចម្រៀងកូរ៉េទី៣ ដែលមានអ្នកចូលស្តាប់ និងទស្សនាច្រើនបំផុតក្នុង Youtube របស់វិស័យ K-pop បន្ទាប់ពីបទ «Gangnam Style» និង «Gentleman» របស់តារាចម្រៀងទោល PSY៕